ព័ត៌មានជាតិ
តំបន់ទឹកធ្លាក់ ៥កន្លែងមានទេសភាពស្រស់ស្អាតប្លែកភ្នែកក្នុងទឹកដីខេត្តកំពត
លោកអ្នកដែលមានបំណងទៅលេងខេត្តកំពតស្រលាញ់ធម្មជាតិមានទឹកធ្លាក់ជាមួយទេសភាពដ៏គួរឱ្យគយគន់ប៉ុន្តែមិនសូវស្គាល់ទីតាំង ឬមិនដឹងថាគួរទៅកន្លែងណាអាចសាកល្បងអានអត្ថបទមួយនេះបាន។ “កម្ពុជាថ្មី” នឹងបង្ហាញលោកអ្នកអំពីតំបន់ទឹកធ្លាក់ ៥កន្លែង នៅលើទឹកដីខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួលចំពោះដំណើរកម្សាន្ត។
១.រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ

រមណីយដ្ឋាន ទឹកធ្លាក់តាដាសច្ចំ ឬ ហៅថា រមណីយដ្ឋានធម្មជាតិ កោះតាដា ស្រុកនៅឃុំស្នំប្រាំពីរ ស្រុកទឹកឈូ ខេត្តកំពត។ ប្រសិនជាលោកអ្នកធ្វើដំណើរពីទីរួមខេត្តកំពត គឺមានចម្ងាយប្រមាណ ១៧គីឡូម៉ែត្រ ចំណាយពេលប្រហែល ៣៥នាទី។ លោកអ្នកអាចទៅដល់ទឹកធ្លាក់តាដាសច្ចំបាន តាមបណ្តោយផ្លូវទឹកឈូ ហួសរមណីយដ្ឋានទឹកឈូបន្តិច នៅខាងឆ្វេងដៃ លោកអ្នកនឹងឃើញស្លាកសញ្ញាមួយដាក់ថា រមណីយដ្ឋានទឹកធ្លាក់តាដាសច្ចំ។

រមណីយដ្ឋានធម្មជាតិនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៤ មានកម្ពស់ ២៧ម៉ែត្រ មានល្បាក់ថ្ម៣ជាន់។ នៅទីនោះ ជាតំបន់មានទឹកធ្លាក់ ជាមួយនឹងធម្មជាតិខៀវស្រងាត់ អាចនាំអារម្មណ៍ភ្ញៀវទេសចររំសាយទុក្ខកង្វល់ គយគន់ទេសភាពដ៏ស្រស់ស្អាតមួយនេះ។ មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទិញផ្លែឈើធម្មជាតិ ដូចជាធុរេន ចេក ខ្នុរ ដែលលក់ដោយប្រជាជននៅតំបន់នោះជាដើម។
២.ទឹកធ្លាក់ ជ្រោះឱម៉ាល់

រមណីយដ្ឋាន ទឹកធ្លាក់ឱម៉ាល់ ជាតំបន់ទេសចរណ៍មួយកន្លែងដែលមិនសូវមាននរណាបានស្គាល់ឡើយ ព្រោះផ្លូវចូលទឹកធ្លាក់មួយនេះ ជាផ្លូវភ្នំ រៀងពិបាកធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សា។ សម្រាប់ភ្ញៀវទេសចរដែលចង់ធ្វើដំណើរកំសាន្តទៅកាន់ទីនោះ អាចជិះម៉ូតូ ឬ កង់ ឬដើរថ្មើរជើងបាន ចំពោះរថយន្តមិនអាចចូលទៅបានឡើយ។ នៅទឹកធ្លាក់ជ្រោះឱម៉ាល់ មានទឹកធ្លាក់ត្រជាក់ដូចទឹកកក អមជាមួយទេសភាពខៀវស្រងាត់ ត្រជាក់ភ្នែក ខ្យល់អាកាសបរិសុទ្ធ នាំអារម្មណ៍លោកអ្នកស្រស់ស្រាយ បានទៅហើយចង់ទៅម្តងទៀត។
ទឹកធ្លាក់ជ្រោះឱម៉ាល់ ស្ថិតនៅក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយ ប្រហែល ១១គីឡូម៉ែត្រ ពីទីរួមខេត្តកំពត។ លោកអ្នកអាចធ្វើដំណើរទៅដល់ទីនោះបាន តាមបណ្តោយផ្លូវទឹកឈូ។
៣.ទឹកធ្លាក់៩ជាន់

ទឹកធ្លាក់៩ជាន់ ស្ថិតនៅក្នុង ភូមិអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ សម្រាប់ភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្តនៅទីនោះបានតាមរយៈផ្លូវជាតិលេខ៤។ មិនខុសពីទឹកធ្លាក់ផ្សេងៗ ទឹកធ្លាក់៩ជាន់ មានទេសភាពស្អាត ទឹកធ្លាក់ជាថ្នាក់ៗ ទាបៗ ព្រៃឈើព័ទ្ធជុំវិញទឹកជ្រោះ ជាមួយនឹងទឹកត្រជាក់ចិត្ត។
៤.ទឹកធ្លាក់វាលពួច

លោកអ្នកដែលចង់ទៅកម្សាន្ត ទឹកធ្លាក់វាលពួច នៅខេត្តកំពត ចំណាយពេលត្រឹមប្រមាណ ៨នាទី ឬ ៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត តាមវត្តវាលពួច ជិតជើងភ្នំបូកគោ។ បន្ទាប់មក ភ្ញៀវទេសចរត្រូវដើរថ្មើរជើងប្រមាណជិត ៣០នាទីទៀត នឹងឃើញទឹកធ្លាក់វាលពួចយ៉ាងថ្លាឈ្វេង គួរឱ្យចង់លេង។ លោកអ្នកអាចលេងទឹកធ្លាក់នេះ ស្តាប់សម្លេងបក្សាបក្សីយំក្នុងព្រៃ នឹងធ្វើឱ្យអារម្មណ៍អ្នកកាន់តែស្រស់ស្រាយបន្ថែមទៀត។
៥. ទឹកធ្លាក់អន្លង់ធំ

រមណីយដ្ឋានទឹកធ្លាក់អន្លង់ធំនេះ គេអាចហៅបាន៣ឈ្មោះផ្សេងទៀតដូចជា ទឹកជ្រោះអន្លូងធំ ព្រែកត្នោត, ទឹកជ្រោះព្រែកត្នោត និងទឹកធ្លាក់អន្លង់ខៀវ មានទេសភាពស្រស់ស្អាត ជារមណីយដ្ឋានមានលក់ម្ហូបអាហារគ្រប់មុខ និងជួលកន្លែងអង្គុយលេងផងដែរ។ ទឹកធ្លាក់អន្លង់ធំ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៣២គីឡូម៉ែត្រ ពីរង្វង់មូលធុរេន៕
អត្ថបទ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន