Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ ជំរុញក្រុមហ៊ុនពន្លឿន​ជួសជុលផ្លូវជាតិលេខ៣៣​ ច្រកទ្វារអន្តរជាតិ​ព្រែកចាក កម្ពុជា-វៀតណាម

បានផុស

នៅ

នៅថ្ងៃទី ២១ខែ ខែ វិច្ឆិកាឆ្នាំ ២០២២នេះ ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រងគម្រោងផ្លូវចំនួន៣ បានចាប់ផ្ដើមដំណើរកាពង្រីកជួសជុលផ្លូវជាតិលេខ៣៣ មុនគេ និងគ្រោងបើកធ្វើឱ្យដំណើរការឡើងវិញ នៅពេលខាងមុខ។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជំរុញឱ្យក្រុមហ៊ុន គម្រោងបច្ចេកទេសអនុវត្ត ដែលគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង(PIU) ចាប់ផ្ដើមដំណើរការឈូសឆាយពង្រីកផ្លូវជាតិលេខ៣៣ ប្រវែង ៥៥គីឡូម៉ែត្រ ឡើងវិញ ដោយចាប់ពីទីរួមខេត្តកំពតដល់ច្រកទ្វារអន្តរជាតិព្រែកចាក នៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅក្នុងភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីសម្រួលដល់ការធ្វើដំណើរ ជាពិសេសផ្តល់ភាពងាយស្រួល​ក្នុងការដឹកជញ្ជូនផ្សេងៗ។

គិតមកដល់ពេលនេះ ក្រុមហ៊ុនធ្វើផ្លូវបានដាក់បំពាក់ផ្លាកសញ្ញាចរាចរណ៍ ផ្ទាំងប៉ាណូបង្ហាញពីការដ្ឋានពង្រីកផ្លូវ ដែលកំពុងធ្វើការជួសជុល កន្លែងដែលបានរងការខូចខាតជាបណ្ដោះអាសន្ន ដើម្បីបញ្ចៀសសការកកស្ទះចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ដែលកំពុងដំណើរការឈូសឆាយនេះ។

មន្រ្តីក្រសួងសាធារណការ និងអាជ្ញាធរ ក៏បានជំរុញដល់ក្រុមហ៊ុនត្រូវត្រួតពិនិត្យពីគុណភាពផ្លូវនេះ​ឱ្យបានល្អប្រសើរ​ផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរ បានសំណូមពរទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតផ្លូវដែលកំពុងជួសជុលនេះ ត្រូវយកចិត្ត​ទុកដាក់​​ជួយ​ចូលរួមសហការ ដើម្បីគម្រោងស្ថាបនាបានល្អប្រសើរឡើងវិញ ដែលបាននិងកំពុងដំណើរការ​ធ្វើផ្លូវ​ជាតិលេខ ៣៣ នេះ។ អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម