ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ សិស្សកម្ពុជា ២០ ភាគរយមានសមត្ថភាពប្រណាំងប្រជែងជាមួយបរទេស
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកម្ពុជាថ្មីថា សិស្សកម្ពុជាប្រមាណ ២០ ភាគរយមានសមត្ថភាពអាចប្រណាំងប្រជែងជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងអន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជាចង់ឲ្យមានយុវជន និងអ្នកសិក្សាកម្ពុជាកាន់តែច្រើនមានសមត្ថភាពខ្ពស់អាចប្រណាំងប្រជែងជាមួយប្រទេសមិនត្រឹមតែតំបន់ទេគឺនៅលើពិភពលោក។

លោក ហង់ ជួនណារ៉ុន បានថ្លែងបន្តថា មានកត្តា ៤ សំខាន់ ដែលអាចប្រែក្លាយយុវជន និងអ្នកសិក្សានៅក្នុងប្រទេសកម្ពុជាឲ្យរីកចម្រើនគឺកត្តាសាលារៀន នាយកសាលា កត្តាសិស្ស និងកត្តាគ្រួសារដែលចូលរួមជួយគាំទ្រ។ កត្តាទាំង ៤ នេះមិនអាចខ្វះបានទេគឺរាជរដ្ឋាភិបាលនឹងវិនិយោគបន្តទៅលើសាលារៀន កែលម្អធនធានសិក្សា កែលម្អការបណ្ដុះបណ្ដាលគ្រូ ខណៈកត្តាសិស្ស និងគ្រួសារក៏ចាំបាច់ផងដែរ។
បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ រាជរដ្ឋាភិបាលបានបន្តលើកទឹកចិត្តឲ្យសាលារៀនទាំងអស់ចូលរួមចំណែកក្នុងការពង្រឹងគុណភាពអប់រំធ្វើឲ្យគ្រូមានគុណវុឌ្ឍខ្ពស់ឆ្លើយតបទៅនឹងតម្រូវការ នៃការអភិវឌ្ឍវិស័យអប់រំ។
សាលារៀនមាននៅទីក្រុង និងជនបទ ដោយចង់ឲ្យសាលារៀនទាំងអស់អាចពង្រឹងខ្លួនឯងបាន ហើយឲ្យយុវជនកម្ពុជាមានទាំងចំណេះដឹងទូលំទូលាយ និងមានបំណិនទាំងផ្នែកបច្ចេកទេស និងបំណិនសត្សវត្សទី២១។
លោករដ្ឋមន្ត្រីក្រសួងអប់រំបញ្ជាក់ថា បំណិនទន់សត្សវត្សទី២១ មានទាំងវិជ្ជាសម្បទា បំណិនសម្បទា បំណិនត្រិះរិះពិចារណា បំណិនដោះស្រាយបញ្ហា បំណិនបច្ចេកវិទ្យា បំណិនឌីជីថល ភាពជាអ្នកដឹកនាំមានសហគ្រិនភាព ចេះបង្កើតការងារដោយខ្លួនឯង។
លោក ហង់ ជួនណារ៉ុនអះអាងថា មានតែការអភិវឌ្ឍធនធានមនុស្សឲ្យមានគុណភាពខ្ពស់ទេ ទើបអាចជួយកម្ពុជាឲ្យសម្រេចបានតាមយុទ្ធសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចចង់ប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយទៅជាប្រទេសរីកចម្រើននៅឆ្នាំ ២០៥០៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


