ព័ត៌មានជាតិ
ប្រតិភូអន្តរជាតិជាង ១៧ ប្រទេស នឹងទៅទស្សនាគោលដៅតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅក្នុង «សន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក» នាខេត្តព្រះសីហនុខាងមុខនេះ កម្ពុជានឹងដឹងនាំប្រតិភូអន្តរជាតិប្រមាណជាង ១២០ នាក់មកពីជាង ១៧ប្រទេស ទៅទស្សនកិច្ចគោលដៅតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងគោលបំណងបង្អួតគោលដៅទេសចរណ៍ និងផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈព្រឹត្តិការណ៍នេះ។

ក្នុងឱកាសកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ កាលពីម្សិលមិញនេះ លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ ក៏បានគូសបញ្ជាក់ថា គោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិរួមមាន កោះរុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោបនៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុ។
លោកប្រធាននាយកដ្ឋានក៏បានបន្តថា ប្រតិភូដែលនឹងមកចូលរួមក្នុងសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ មកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៊ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ កាណាដា ប្រេស៊ីល ម៉ារ៉ុក កូឌីវ័រ ម៉ូសំប៊ិក សេណេហ្គាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការី បង់ (Caribbean Sea)។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញក្រុមការងារបច្ចេកទេស ត្រូវរៀបចំឱ្យមានទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ប្រណិត តាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។ លើសពីនេះទៀត លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងបន្តថា «ក្នុងដំណាក់កាលនៃការស្តារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីត១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍ទេ ដែលបានដើរតួសំខាន់ក្នុងការទាក់ទាញ និងទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ»។ មិនតែប៉ុណ្ណោះ ប្រសិនបើកម្ពុជា រៀបចំទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍បានល្អប្រសើរ នោះនឹងជួយផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទាំងមូលយ៉ាងប្រសើរបំផុត ព្រោះកម្មវិធីនេះ ជាឱកាសពិសេសខ្លាំងសម្រាប់វិស័យទេសចរណ៍កម្ពុជា ព្រមទាំងជួយបង្កើនការចូលមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនមួយកម្រិតទៀត។

គួរជម្រាបថា ព្រឹត្តិការណ៍នៃសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងពិធីបុណ្យសមុទ្រនឹងធ្វើឡើងចាប់ពីថ្ងៃទី ៩-១៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ៕
ដោយ៖ ថារី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


