ព័ត៌មានជាតិ
មន្ត្រីរាជការ ដែលបានដាក់ពាក្យប្រឡង វគ្គវិក្រឹត្យការនៅសាលាភូមិន្ទរដ្ឋបាល ត្រូវឲ្យជាប់ចូលរៀនជាស្វ័យប្រវត្តិ
ភ្នំពេញ ៖ មន្ត្រីរាជការដែលបានដាក់ពាក្យប្រឡង វគ្គវិក្រឹត្យការនៅសាលាភូមិន្ទរដ្ឋបាល ត្រូវឲ្យជាប់ចូលរៀនជាស្វ័យប្រវត្តិដោយមិនចាំបាច់ធ្វើការប្រឡងឡើយ។
លោក ព្រំសុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាលបានឲ្យដឹងនៅក្នុងសេចក្តីជួនដំណឹងថា យោងតាមស្ថានភាពចាំបាច់ក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាលបានសម្រេចទទួលស្គាល់មន្ត្រីរាជការជាបេក្ខជនប្រឡងត្រួតពិនិត្យសមត្ថភាពចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលបន្តឆ្នាំ២០២១សរុបចំនួន៩៤២អង្គ/នាក់ជាកម្មសិក្សាការីពេញសិទ្ធិទាំងអស់ដោយពុំចាំបាច់ឆ្លងកាត់ការប្រឡងត្រួតពិនិត្យសមត្ថភាពដើម្បីអនុញ្ញាតឲ្យសាលារៀបចំការបណ្ដុះបណ្ដាលបន្តឆ្នាំ២០២១នេះ។
លោករដ្ឋមន្ត្រីបានបន្តថា សាលាភូមិន្ទរដ្ឋបាលនឹងចាប់ផ្ដើមផ្ដល់ការបណ្ដុះបណ្ដាលសម្រាប់វិក្រឹត្យការខាងលើចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១តទៅ។
លោករដ្ឋមន្ត្រីបានបន្ថែមថា «អាស្រ័យហេតុនេះ ខ្ញុំសូមគោរពស្នើសុំសម្ដេចឯកឧត្ដមលោកជំទាវមេត្តាពិនិត្យនិងសម្រេចអនុញ្ញាតឲ្យមន្ត្រីកម្មសិក្សាការីដូចមានបញ្ជាក់ក្នុងសេចក្តីសម្រេចដូចយោងខាងលើដើម្បីទទួលការបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាលក្នុងឆ្នាំ ២០២១ដោយដាក់មន្ត្រីទាំងនោះឲ្យស្ថិតក្នុងស្ថានភាពទំនេរពីមុខងារដោយរក្សាបៀវត្សនិងមុខតំណែងនៅដដែលក្នុងរយៈពេលនៃការបណ្ដុះបណ្ដាល»។
លោករដ្ឋមន្ត្រីបានស្នើឲ្យសម្ដេចឯកឧត្ដមលោកជំទាវមេត្តាបញ្ជូនលិខិតការអនុញ្ញាតរបស់ក្រសួងស្ថាប័នមកសាលាភូមិន្ទរដ្ឋបាលផ្ទាល់ឲ្យបានមុនថ្ងៃទី២៦ ខែមករាឆ្នាំ២០២១ដោយក្តីអនុគ្រោះ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ