ព័ត៌មានជាតិ
កម្ពុជាមានមន្រ្តីរាជការស៊ីវិលជាង ២២ ម៉ឺន កំពុងបម្រើការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
មន្រ្តីរាជការស៊ីវិលទូទាំងប្រទេស បច្ចុប្បន្នមានជាង ២២ ម៉ឺននាក់។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានថ្លែងក្នុងសន្និសីទពីវឌ្ឍនភាពរយៈពេល ៥ ឆ្នាំ នៅព្រឹកនេះថា បច្ចុប្បន្នមន្ត្រីរាជការស៊ីវិល (ដោយមិនគិតកងកម្លាំងប្រដាប់អាវុធ) ទូទាំងប្រទេសមានចំនួន ២២៦ ៩៤៩ នាក់ ក្នុងនោះថ្នាក់ជាតិមានចំនួន ៤៩ ៨៤៥ នាក់ និងថ្នាក់ក្រោមជាតិមានចំនួន ១៧៧ ១០៤ នាក់។

លោកបន្តថា ក្នុងរយៈពេល ៥ ឆ្នាំនេះ រាជរដ្ឋាភិបាលក៏បានផ្ដល់ក្របខ័ណ្ឌថ្មីចំនួន ២៦ ៧៩៨ កន្លែង និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ប្រភេទចំនួន ៤៥ ៩៣១ កន្លែង។ ជាមួយគ្នានេះ មន្ត្រីរាជការសរុបចំនួន ៤២០ ៦៣៧ នាក់ ក៏ត្រូវបានដំឡើងឋានន្តរសក្ដិ និងដាក់ឱ្យចូលនិវត្តន៍ចំនួន ១០ ៥១៤ នាក់។
ទាក់ទងមន្រ្តីខ្មោច ឬមន្រ្តីមិនប្រក្រតី លោកព្រុំ សុខា បានបញ្ជាក់ដែរថា តាមការធ្វើជំរឿនចំនួនពីរលើកបានរកឃើញចំនួន ៣១ ៥៥៥នាក់។
ក្នុងសន្និសីទលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបង្ហើបពីប្រាក់បៀវត្សមន្រ្តីរាជការដែលនឹងត្រូវដំឡើងនៅឆ្នាំ២០២៣។ បើតាមលោករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០២៣ ប្រាក់បៀវត្សអប្បបរមា (ទាបបំផុត) របស់មន្ត្រីរាជការនឹងឡើងដល់ ១.៣០០០.០០០ រៀល (៣២៥ ដុល្លារ)៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


