ព័ត៌មានជាតិ
លោក ព្រុំ សុខា ណែនាំគ្រប់សមាសភាព ពង្រឹងប្រសិទ្ធភាពការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន
លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ណែនាំ បានណែនាំដល់គ្រប់សមាសភាពត្រូវចូលរួមពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមវិស័យរៀងៗខ្លួន។

ការណែនាំនេះ ធ្វើក្នុងកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមតំណាងក្រសួង ស្ថាប័ន សមាជិក អង្គភាពពាក់ព័ន្ធ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាមួយការសាទរ និងបំពេញបន្ថែមនូវធាតុចូលបន្ថែមលើ សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ លើកទិសដៅ ឆ្នាំ២០២៤ ពីបណ្តាក្រសួង ស្ថាប័ន អង្គភាព សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ព្រុំ សុខា ទេសរដ្ឋមន្រ្តី អនុប្រធានប្រចាំការ បានណែនាំដល់គ្រប់សមាសភាព ត្រូវចូលរួមពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមវិស័យរៀងៗខ្លួន ដោះស្រាយបញ្ហាប្រឈម ពិសេសកលល្បិច វិធីសាស្រ្ត និងបច្ចេកទេស នៃការដឹកជញ្ជូន ការចែកចាយ ការកែច្នៃផលិតគ្រឿងញៀនរបស់ឧក្រិដ្ឋជន មានអង្គការចាត់តាំងច្បាស់លាស់ មានទ្រង់ទ្រាយធំ និងមានលក្ខណៈកាន់តែស្មុគ្រស្មាញខ្លាំងឡើង។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានលើកឡើងថា សភាពការណ៍គ្រឿងញៀនទាំងនៅក្របខ័ណ្ឌអន្តរជាតិ តំបន់នៅតែមានការវិវត្តប្រែប្រួលប្រកបដោយក្តីព្រួយបារម្ភ។ ទីផ្សារគ្រឿងញៀនសំយោគបានពង្រីកខ្លួនធំជាងមុនក្នុងពេលគ្រឿងញៀនធម្មជាតិមានការថយចុះ។ ការផលិតគ្រឿងញៀនសំយោគគឺងាយស្រួលក្នុងការផលិត មិនរើសទីតាំងផលិត ងាយរកសារធាតុគីមីផ្សំ ធ្វើឱ្យបរិមាណគ្រឿងញៀនសំយោគបង្រ្កាបបានកើនឡើងខ្លាំង ហើយភាពសុទ្ធមានកម្រិតកាន់តែខ្ពស់លេចឡើងនូវនិន្នាការថ្មីគឺការចាត់តាំងបញ្ជាផលិត ជួញដូរតាមប្រព័ន្ធបច្ចេកវិទ្យា (តាមអនឡាញ) ហើយកម្ពុជាក៏នៅតែបន្តរងការគំរាមកំហែង ពិសេសការរងឥទ្ធិពលគ្រឿងញៀនពីតំបន់ត្រីកោណមាស៕


-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


