ព័ត៌មានជាតិ
ខេត្តព្រះសីហនុនៅតែជាប់ចំណាត់ថ្នាក់លេខ១ មានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ
ភាពទាក់ទាញដ៏សម្បូរបែបរបស់ខេត្តព្រះសីហនុ បានធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានការចាប់អារម្មណ៍ និងស្រូបទាញភ្ញៀវទេសចរជាខ្លាំង។ ជាក់ស្តែង នៅចុងសប្តាហ៍នៃខែ ធ្នូ ពោលគឺចាប់ថ្ងៃទី ១៩-២៥ ធ្នូ មានទេសចរទៅកម្សាន្តនៅខេត្តព្រះសីហនុប្រមាណ ១៩០,០១៥នាក់។ នេះបើតាមរបាយការណ៍ប្រចាំសប្តាហ៍របស់ក្រសួងទេសចរណ៍។ បន្ទាប់ពីខេត្តព្រះសីហនុ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ ៧៦,០២២នាក់, រាជធានីភ្នំពេញ ៣២,១៧៥នាក់, ខេត្តកំពត ២៧,៦៨១នាក់, ខេត្តបាត់ដំបង ១៩,៩៧០នាក់, ខេត្តកំពង់ចាម ១៤,១៦១នាក់ និងខេត្តកែប ចំនួន ១០,៨៧៨នាក់។

បើតាមក្រសួងទេសចរណ៍ សរុបនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៩-២៥ ខែធ្នូ ឆ្នាំ២០២២ ទទួលបានភ្ញៀវទេសចរ ចំនួន ៤៣៩,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមាន៤០២,៣៤៧នាក់ និងភ្ញៀវបរទេសមាន៣៦,៦៩៩នាក់។

ដោយឡែកនាឱកាសឆ្លងឆ្នាំខាងមុខ មន្ទីរទេសចរណ៍ នៅតាមបណ្តាខេត្តនានា បានរៀបចំពិធីលេងកម្សាន្តជាច្រើន ដើម្បីទាក់ទាញទេសចរ បន្ថែមទៀត។ ជាក់ស្តែងប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រំពឹងថា នឹងទទួលបានភ្ញៀវទេសចរ រាប់ម៉ឺននាក់ នៅថ្ងៃឆ្លងឆ្នាំសកលខាងមុខ ដោយរដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ជាច្រើន រួមមាន ការប្រគំតន្ត្រីខ្នាតធំ ចំនួន ៣ទីតាំង ការប្រកួតកីឡាប្រដាល់ និងគុនល្បុក្កតោ ពិធីប្រណាំងទូកនេសាទ និងទូកនាគ ទិដ្ឋភាពម៉ូតូហោះលើអាកាស ការបាញ់កាំជ្រួច នៅយប់ថ្ងៃទី៣០ និងយប់ឆ្លងឆ្នាំ ព្រមទាំងកសរទស្សនានាឡិកា យក្សដាក់តាំងនៅលើ ស្ពានឥន្ទធនូជាដើម៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


