ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រជុំពិភាក្សាស្ដីពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS)
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានរៀបចំកិច្ចប្រជុំស្ដីពី ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (School Information System) នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព បណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគ្រប់គ្រងគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា (CAM STEP UP)។

កិច្ចប្រជុំនេះ មានគោលបំណង វាយតម្លៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន (SIS) នៅតាមសាលារៀន ធ្វើវឌ្ឍនភាពគម្រោង ស្វែងយល់ពីបញ្ហាប្រឈមនៃការអនុវត្តគម្រោង និងផ្ដល់ការគាំទ្រការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាពនៅក្នុងសាលារៀនដែលកំពុងប្រើប្រាស់ SIS និងសាលារៀនដែលគ្រោងនឹងប្រើប្រាស់នាពេលអនាគត។

កិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញស្ដីពី ចក្ខុវិស័យផ្លាស់ប្ដូរការអប់រំបែបឌីជីថល គោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការសកម្មភាពសម្រាប់ការអនុវត្តគម្រោង SIS ដោយនាយកដ្ឋានជំនាញ និងបទបង្ហាញ ស្ដីពី វឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយអ្នកតំណាងក្រុមហ៊ុនមិត្តហ្វូនប្រចាំខេត្តមណ្ឌលគិរី ការចែករំលែកអំពីបទពិសោធន៍នៃការប្រើប្រាស់ប្រព័ន្ធ នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ដោយគណៈគ្រប់គ្រងសាលា និងការពិភាក្សាជាក្រុមអំពី SIS និងទិន្នន័យសម្រាប់ការធ្វើផែនការគោលនយោបាយ ការអនុវត្ត និងការពិនិត្យតាមដាន និងវាយតម្លៃ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ មានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិកអប់រំមកពីនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នាយកដ្ឋានគោលនយោបាយ នាយកដ្ឋានប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងអប់រំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី នាយក និងគ្រូបង្រៀនព័ត៌មានវិទ្យានៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី វិទ្យាល័យអូររាំង អនុវិទ្យាល័យមនោរម្យ អនុវិទ្យាល័យដាក់ដាំ និងសាលាបឋមសិក្សា ហ៊ុន សែន មនោរម្យ ព្រមទាំងតំណាងក្រុមហ៊ុនមិត្តហ្វូន នៅទីស្នាក់ការកណ្ដាល និងសាខាក្រុមហ៊ុនប្រចាំនៅខេត្តមណ្ឌលគិរី សរុបប្រមាណ ៣៥នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន