ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុនពីរ កំពុងលេចធ្លោបោះទុនរយលានដុល្លារវិនិយោគនៅកម្ពុជា
ជប៉ុនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំទី ៣ របស់ពិភពលោក។ ប្រទេសប្រជុំកោះនេះជឿនលឿនលើផ្នែកឧស្សាហកម្មផលិតកម្ម ដែលជាវិស័យសក្ដានុពលរបស់ជប៉ុន។
នៅកម្ពុជាមិនទាន់ក្រុមហ៊ុនជប៉ុនធំៗច្រើនមកវិនិយោគទេ។ យ៉ាងណាមិញបច្ចុប្បន្នក៏ឃើញមានក្រុមហ៊ុនជប៉ុនមួយចំនួនចាប់ផ្ដើមសម្លឹងលើទីផ្សារកម្ពុជា លើការវិនិយោគលើវិស័យសក្តានុពលមួយចំនួន។
ក្រុមហ៊ុន មីនីបៀរ
ក្រុមហ៊ុនមិនីបៀរ ជាក្រុមហ៊ុនផលិតគ្រឿងបង្គំដ៏ធំមួយរបស់ជប៉ុន ដែលបានបើកប្រតិបត្តិការអាជីវកម្មជាង ១១ ឆ្នាំនៅកម្ពុជាតាំងពីឆ្នាំ ២០១១ មក។ ក្រុមហ៊ុនបានចាប់ផ្ដើមពីទុនប្រមាណជា ២៣ លានដុល្លារនិងកម្មករជាង១០០០ នាក់ ឥឡូវនេះក្រុមហ៊ុនបានពង្រីកទុនរហូតដល់ជាង ៦០០លានដុល្លារជាមួយកម្មករជាង ៦ពាន់នាក់។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងពិធីសម្ភោធរោងចក្រក្រុមហ៊ុនមីនីបៀរកាលពីឆ្នាំ២០១១ ដោយចាត់ទុកក្រុមហ៊ុននេះដូចជាកូនបង្កើត ដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាឲ្យរីកលូតលាស់ធំធាត់បានល្អ។
ក្រុមហ៊ុន Minebea មានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ រហូតដល់បច្ចុប្បន្នក្រុមហ៊ុនផលិតម៉ូទ័រខ្នាតតូចសម្រាប់ប្រើប្រាស់ក្នុងឧបករណ៍អេឡិចត្រូនិក និងប្រព័ន្ធភ្លើង LED ជាដើម។
ក្រុមហ៊ុនអារ៉ាខាវ៉ា
អារ៉ាខាវ៉ាជាគឺជាក្រុមហ៊ុនជប៉ុនដ៏ធំមួយដែលរកស៊ីលើវិស័យអចលនទ្រព្យ ដែលបង្កើតឡើងក្នុងឆ្នាំ២០០៨។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការសាងសង់ និងដាក់ឲ្យដំណើរការអាផាតមិន Bellevue Serviced Apartments ក្រុមហ៊ុនកំពុងអភិវឌ្ឍគម្រោងលំនៅឋានអារ៉ាខាវ៉ាតម្លៃធូរថ្លៃនៅតំបន់ទឹកថ្លា ក្នុងខណ្ឌសែនសុខ។
លំនៅឋានអារ៉ាខាវ៉ា ដែលមានម្ចាស់ភាគហ៊ុនធំជាជនជាតិជប៉ុន មកទល់ពេលនេះបានចំណាយទុនវិនិយោគប្រមាណ ១០០ លានដុល្លារ ដើម្បីសាងសង់លំនៅឋានបែបប្រណិត មានគុណភាពខ្ពស់ ស្តង់ដារជប៉ុនសម្រាប់ពលរដ្ឋខ្មែរដែលមានចំណូលទាបនិងមធ្យម នៅកណ្ដាលក្រុងភ្នំពេញ។

លំនៅឋានអារ៉ាខាវ៉ា ត្រូវបានអ្នកជំនាញវាយតម្លៃថា ជាលំនៅឋានស្តង់ដារជប៉ុនទី១ នៅកម្ពុជា ដែលបានក្លាយទៅជាគំរូនៃលំនៅឋាន ឬសំណង់អគារនានា ដែលមានគុណភាពតាមស្តង់ដារជប៉ុនពិតប្រាកដ។
គម្រោងលំនៅឋានអារ៉ាខាវ៉ា បានសាងសង់លើផ្ទៃដីជាង១.៣ ហិកតាមានសំណង់អគារសរុបចំនួន១៦ និងមានកម្ពស់ ២១ ជាន់ស្មើៗគ្នា។
ក្រៅពីក្រុមហ៊ុនជប៉ុនទាំងពីរនេះ ក៏មានក្រុមហ៊ុនជប៉ុនមួយចំនួនទៀតកំពុងវិនិយោគលើវិស័យផ្សេងៗ។
បើតាមប្រធានសមាគមពាណិជ្ជកម្មជប៉ុននៅកម្ពុជា រហូតមកដល់ពេលនេះមានក្រុមហ៊ុនជប៉ុនប្រមាណជាង ២៥០ ក្រុមហ៊ុនកំពុងវិនិយោគនៅប្រទេសកម្ពុជាភាគច្រើនផ្តោតលើវិស័យទូទៅដូចជាធនាគារ វិស័យសំណង់និងវិស័យធានារ៉ាប់រងជាដើម។
លោក កាន់ដា យូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុនបានបញ្ជាក់ថា ក្រៅពីក្រុមហ៊ុនជប៉ុនជាង ២៥០ ដែលបានចុះបញ្ជីនៅសមាគម នៅមានក្រុមហ៊ុនច្រើនទៀតដែលកំពុងវិនិយោគនៅកម្ពុជាតែមិនបានចុះបញ្ជីជាមួយសមាគម។
ក្នុងចំណោមក្រុមហ៊ុនជាង ២៥០ ក្នុងនោះមាន ២៥ ភាគរយ វិនិយោគលើវិស័យកម្មមន្តសាល ២៥ភាគរយវិនិយោគលើពាណិជ្ជកម្មនិងសេវាកម្ម និង៥០ភាគរយទៀតវិនិយោគលើវិស័យទូទៅដូចជាធនាគារ វិស័យសំណង់និងវិស័យធានារ៉ាប់រងជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


