ព័ត៌មានជាតិ
បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនជាង២៥០ កំពុងវិនិយោគនៅកម្ពុជា
សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនចំនួនប្រមាណ ២៥៦ ដែលជាសមាជិកសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា(JBAC) កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជានៅលើវិស័យផ្សេងៗគ្នា។ នេះបើតាមការបង្ហាញឲ្យដឹងរបស់លោក Yogo Kanda ប្រធានសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា(JBAC)នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មាន«កម្ពុជាថ្មី»កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា(JBAC) គឺជាសមាគមមួយដែលប្រមូលម្តុំក្រុមហ៊ុនជប៉ុន ដែលវិនិយោគនៅប្រទេសផ្សេង ក្រៅពីប្រទេសកំណើតខ្លួន។ នៅពេលនេះ សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា(JBAC)មានសមាជិកទាំង ២៥៦ បែងចែកជា ៧ដេប៉ាតឺម៉ង់។ ក្នុង១ឆ្នាំៗ មានការប្រមូលផ្តុំក្រុមហ៊ុនទាំងអស់មកប្រជុំ ចែករំលែកបទពិសោធគ្នាទៅវិញទៅមក ៤លើក សម្រាប់មុខជំនួញរកស៊ី ព្រមទាំងរបៀបរស់នៅក្នុ្ងងប្រទេសកម្ពុជា។

កាលពីឆ្នាំ២០១៥ JBAC បានបង្កើតឱ្យមានគណៈកម្មការចំនួន៧ ដើម្បីសម្របសម្រួលលើ ៤វិស័យគឺ វិស័យវិនិយោគ វិស័យឡូន វិស័យភស្តុភារ (Logistics) និងវិស័យការបង់ពន្ធ (Taxation)។ ក្នុងនោះ ក៏មានការជួបប្រជុំលើបញ្ហាផ្សេងៗរវាងវិស័យឯកជន និងរដ្ឋ ប្រសិនជាមានបញ្ហាណាមួយដែលក្រុមហ៊ុនជប៉ុនជួបប្រទះ នោះនឹងមានការដាក់ស្នើទៅរដ្ឋាភិបាកកម្ពុជា ដោះស្រាយជូនក្រុមហ៊ុនដែលជួបបញ្ហា។ នេះបើតាមការបញ្ជារបស់លោក Yogo Kanda។

លោក Yogo Kanda បញ្ជាក់បន្ថែមថា សម្រាប់ជនជាតិជប៉ុនមកវិនិយោគនៅកម្ពុជាមួយចំនួន គឺមិនបានចូលជាសមាជិករបស់ JBAC ទេ ព្រោះភាគច្រើនពួកគេបើកអាជីវកម្មតូចៗបែបលក្ខណៈឯកជនដោយខ្លួនឯង រីឯក្រុមហ៊ុនខ្លះទៀតនៅជាយដែន ជាហេតុធ្វើឱ្យពួកគេពិបាកសម្រាប់ចូលកិច្ចប្រជុំម្តងៗ។ ដូច្នេះ ចំនួនក្រុមហ៊ុនជាសមាជិកខាងលើ គឺសុទ្ធតែជាក្រុមហ៊ុនៗដែលវិនិយោគនៅកម្ពុជា។
សមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា(JBAC) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ ដែលមុនដំបូងមានតែ ១០ក្រុមហ៊ុនប៉ុណ្ណោះជាសមាជិក។ ក្រោយពីកម្ពុជាមានការអភិវឌ្ឍ និងសន្តិភាពរហូតមកដល់សព្វថ្ងៃនេះ ក៏មានក្រុមហ៊ុនជប៉ុន ធ្វើការវិនិយោគ នៅកម្ពុជា ជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។ សមាគមនេះ ក៏ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការអភិវឌ្ឍលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម ពីសំណាក់ជប៉ុនវិនិយោគនៅកម្ពុជា ដើម្បីឱ្យប្រទេសទាំងពីរ កាន់តែមានមេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អថែមទៀយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


