ព័ត៌មានជាតិ
គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតតម្លៃជិត ២២លានដុល្លារ ក្នុងខេត្តពោធិ៍សាត់ សម្រេចការសាងសង់បានជាង៦០ភាគរយ
ខេត្តពោធិ៍សាត់៖ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងពោធិ៍សាត់ ដែលរួមមានការសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ការដំឡើងបំពង់បូមទឹកឆៅ និងបំពង់ចែកចាយទឹកស្អាតជាដើមនោះ រហូតដល់ពេលនេះសម្រេចបានជាង៦០ភាគរយហើយ។ នេះបើតាមប្រសាសន៍របស់ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។

លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះគឺមានតម្លៃ ២១,៩លាន ដុល្លារសហរដ្ឋអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រជាជន និងរាជរដ្ឋាភិបាលប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា ហៅកាត់ថា(JICA) ដោយបានបើកការដ្ឋានសាងសង់ កាល់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅនៅត្រឹមខែ សីហា ឆ្នាំ២០២៣ ខាងមុខនេះ។ លោកបន្តថា «យើងនឹងសម្រេចឲ្យបានតាមផែនការ របស់ប្រមុខរាជរដ្ឋាភិបាលគឺនៅតាមទីប្រជុំជនឱ្យមានទឹកស្អាតបានប្រើប្រាស់គ្រប់កន្លែងនៅឆ្នាំ ២០២៥ និងឆ្នាំ២០៣០ សម្រេចឱ្យបានក្នុងការប្រើទឹកស្អាតគ្រប់ទីកន្លែងទីប្រជុំជននិងតំបន់ជនបទ។

លោក បណ្ឌិត បានបញ្ជាក់បន្ថែមថា ចំពោះការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត គឺប្រើបច្ចេកវិទ្យា និងគ្រឿងម៉ាស៊ីនរបស់ប្រទេសជប៉ុនទាំងអស់ ដោយក្នុង១ថ្ងៃអាចផលិតទឹកស្អាតបាន ៦.៦០០ ម៉ែត្រត្រីគុណ(ម៉ែត្រគុប) ដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋគ្រប់ស្រុកក្រុងទូទាំងខេត្តពោធិ៍សាត់ និងទំនាក់ទំនងកិច្ចសហប្រត្តិបត្តការល្អរវាង ជប៉ុន និងកម្ពុជា ដោយបានពង្រីកដល់វិស័យជាច្រើន ហើយរាល់កិច្ចការទាំងអស់សុទ្ធតែទទួលបានលទ្ធផលដ៏ធំធេង។ ជាក់ស្តែង នេះជាគម្រោងហិរញ្ញប្បទានឥតសំណងទី២ ដែលរដ្ឋាភិបាលជប៉ុន ផ្តល់ដល់រដ្ឋាករទឹកខេត្តពោធិ៍សាត់ បន្ថែមលើគម្រោងទី១ កាលពីឆ្នាំ២០១៤ ៕ អត្ថបទ៖ លាន គ្រន




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ