ព័ត៌មានជាតិ
ផ្លូវក្រាលកៅស៊ូ DBST ជាង ៤គីឡូម៉ែត្រ កំពុងលេចរូបរាងឡើង ក្នុងសង្កាត់បាទី ក្រុងបាវិត
(ខេត្តស្វាយរៀង): ផ្លូវកំពុងក្រាលកៅស៊ូDBSTមួយខ្សែប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទស្ថិតក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង បាននិងកំពុងលេចចេញជារូបរាងជាបណ្តើរៗ សម្រាប់ជាចំណងដៃថ្មីរបស់ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣នេះ។

អ្នកស្រី វ៉ា ចាន់ដាវី ពលរដ្ឋម្នាក់រស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត បានលើកឡើងថា ថ្នល់១ខ្សែនេះ កាលពីមុនមានការលំបាកខ្លាំងណាស់ នៅខែវស្សាមានទឹកដក់ត្រឹមជង្គង់ ពិបាកក្នុងការធ្វើដំណើរ។ ឥឡូវនេះបានរាជរដ្ឋាភិបាលមកធ្វើផ្លូវក្រាលកៅស៊ូមួយខ្សែនេះដោយបានចាក់កៅស៊ូ DBST ហើយក៏លែងមានការលំបាកដល់ប្រជាជនទៀតហើយ។

អ្នកស្រី បានបន្តថា បងប្អូនប្រជាពលរដ្ឋទូទៅគឺជួបការលំបាកយូរហើយ តែក្រោយទទួលបានថ្នល់ថ្មីគឺមានចិត្តសប្បាយរីករាយណាស់។
លោក គឹម ថុន ជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះក៏បានលើកឡើងផងដែរថា កន្លងមកផ្លូវនេះមានការលំបាកចាប់ពីផ្លូវដងទង់ រហូតដល់ផ្លូវបាវិតនេះ។ ក្រោយឃើញ លោកចៅសង្កាត់ធ្វើផ្លូវល្អឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទោះបីជាពេលនេះមិនទាន់បានស្រួលក៏ពិតមែនប៉ុន្តែនៅពេលបានក្រាលកៅស៊ូហើយ នឹងស្រួលធ្វើដំណើរ។

សូមរំលឹកផងដែរថា ផ្លូវក្រាលកៅស៊ូDBST ប្រវែង៤៥០០ម៉ែត្រទទឹង៧ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បាទី ក្រុងបាវិត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៧ខែ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត៕ ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


