Connect with us

សន្តិសុខសង្គម

បង្ក្រាបទីតាំង Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន ១២៩ នាក់

បានផុស

នៅ

កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៦ ថ្មីៗ នេះ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១២៩ នាក់ ស្ថិតនៅចំណុចមជ្ឈមណ្ឌលបាវិតផ្លាហ្សា ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដែលមានការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និង ការសម្របសម្រួលនីតិវិធីពី លោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។

ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធចំនួន ១២៩ នាក់ (ស្រី ០៧ នាក់) ដែលមានជនជាតិចម្រុះរួមមាន ៖ ជនជាតិចិន ១០៣ នាក់ (ស្រី ០៥ នាក់) , ជនជាតិវៀតណាម ១១ នាក់ (ស្រី ០២ នាក់) , ជនជាតិប៉ាគីស្ថាន ១០ នាក់ (ប្រុស) , ជនជាតិបង់ក្លាដេស ០៤ នាក់ (ប្រុស) , ជនជាតិមីយ៉ាន់ម៉ា ០១ នាក់ (ប្រុស)។ ដោយឡែក សម្ភារពាក់ព័ន្ធនឹងបទល្មើស សមត្ថកិច្ចដកហូត រួមមាន ៖ កុំព្យូទ័រលើតុ (All-In-One) , ទូរស័ព្ទដៃ និង ឧបករណ៍បច្ចេកវិទ្យាពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំពោះទីតាំងកើតហេតុខាងលើ ត្រូវបានក្រុមការងារជំនាញ ធ្វើការបិទស៊ីល (Seal) ជាបណ្ដោះអាសន្ន៕
អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម