ព័ត៌មានជាតិ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត ជំរុញអាជ្ញាធរក្រុង បន្តសហការគ្នាឱ្យបានស្អិតរមួត
លោក សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរក្រុង ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត បង្កើនការចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ការជំរុញនេះ ធ្វើឡើងក្នុងចំកិច្ចប្រជុំ “ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត” នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងបាវិត។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ អនុរដ្ឋលេខាធិការ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន លោក ម៉ែន អេង អភិបាលខេត្តស្វាយរៀង លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកអភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
ក្នុងឱកាសនោះដែរ លោក សាម អ៉ីន ក៏បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ជាពិសេសការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវារដ្ឋបាលជូនពលរដ្ឋឱ្យបានល្អប្រសើរស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗ ដូចជា បូកសរុប និងវាយតម្លៃ លើលទ្ធផលការងារដែលក្រុមការងារសម្រេចបាននាពេលកន្លងមក ក្នុងការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន លើកទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។ ព្រមទាំងដោះស្រាយបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងក្រុងបាវិត ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព៕



ដោយ៖ភក្ដី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


