ព័ត៌មានជាតិ
ទីលានទុកដាក់សំរាមក្រុងបាវិតទំហំជាង ២០ ហិកតា ស្ថាបនាបញ្ចប់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។

ទីលានទុកដាក់សំរាមក្រុងបាវិតត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ២០,៧ ហិកតា ដែលចាប់ផ្តើមដំណើរការសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៥ និងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៦ ដែលមានលទ្ធភាពអាចប្រើប្រាស់រយៈពេល ២០ ឆ្នាំ សម្រាប់ផ្តល់សេវាកម្មគ្រប់គ្រងសំណល់រឹងដល់ប្រជាពលរដ្ឋចំនួន ៥ សង្កាត់ រួមមាន៖ សង្កាត់បាវិត សង្កាត់ព្រៃអង្គុញ សង្កាត់ប្រាសាទ សង្កាត់បាទី និងសង្កាត់ច្រកម្ទេស។
ដំណើការសាងសង់ទីលានទុកដាក់សំរាមដ៏ទំនើបនេះ ត្រូវបានរចនាឡើងជា ៥ រណ្តៅ ចែកជា ៤ ដំណាក់កាល ខណៈដែលគម្រោងស្ថិតក្នុងដំណាក់កាលទី១ ត្រូវសាងសង់ចំនួន ២ រណ្តៅ អាចផ្ទុកសំរាមបានចំនួន ៤២៧ ០០០ ម៉ែត្រគូប សម្រាប់ប្រើប្រាស់រយៈពេល ៦ ឆ្នាំកន្លះ ដែលនឹងរួមចំណែកក្នុងការលើកកម្ពស់អនាម័យ និងបរិស្ថាន ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈជាអតិបរមាសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាវិត៕







-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


