Connect with us

ព័ត៌មានជាតិ

អ្នកឆ្អើរត្រីលក់នៅភូមិកណ្ដាលថា ខែមាឃឆ្នាំនេះមិនសម្បូរត្រីដូចឆ្នាំមុន

បានផុស

នៅ

ស្ត្រីចំណាស់ម្នាក់ជាប្រជាពលរដ្ឋប្រកបមុខរបរឆ្អើរត្រីលក់នៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៥ កើតខែមាឃនេះ បាននិយាយថា រៀងរាល់ឆ្នាំនៅខ្នើតខែមាឃដូចនេះ ត្រីសម្បូរណាស់ ដែលអ្នកស្រុកលើតែងមកនាំគ្នាទិញធ្វើផ្អកប្រហុកគ្រប់ៗគ្នា។ ចំណែកអ្នកស្រុកនៅ ក្នុងភូមិកណ្ដាលវិញក៏មានរាប់សិបខ្នងផ្ទះនាំគ្នាឆ្អើរត្រីលក់ផងដែរ តែផ្ទុយទៅវិញនៅក្នុងខ្នើត ខែមាឃឆ្នាំនេះបែរជាគ្មានត្រីដោយសារតែមេឃភ្លៀងត្រីមិនចុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីជាម្ចាស់រោងឆ្អើរត្រីបានបន្តថា ពីរ បីថ្ងៃនេះគាត់ទិញត្រីរៀលមួយគីឡូ៦០០០រៀល យកមកជួលឱ្យអ្នកស្រុកដោតជាចង្កាក់ និងជួលរៀបត្រីដាក់ក្នុងបន្ទះ ដើម្បីឆ្អើរត្រូវចំណាយថ្លៃឈ្នួលមួយផ្នែកទៀតបូកនឹងថ្លៃអូសក៏ថ្លៃផងដែរ គឺមួយ​ឡាន ២៨ម៉ឺនរៀល ដែលឆ្នាំមុនមួយឡានថ្លៃតែ២០ម៉ឺនរៀលប៉ុណ្ណោះ ហើយមិនដឹងថាពេលលក់ត្រីឆ្អើរទៅវិញបានចំណេញដែរឬអត់។

ចំណែកប្រជាពលរដ្ឋជាអ្នកស៊ីឈ្នួលដោតត្រីឆ្អើរបានឲ្យដឹងថា ពួកគាត់ស៊ីឈ្នួលដោតត្រីជាចង្កាក់សម្រាប់ឆ្អើរក្នុងមួយចង្កាក់បានថ្លៃឈ្នួល៦០រៀល ដោយក្នុងមួយថ្ងៃគាត់អាចដោតបាន៥០០ ទៅ៦០០ចង្កាក់ បានថ្លៃឈ្នួលពី៥ ទៅ ៦ ម៉ឺនរៀល ។ ឯអ្នករៀបត្រីចូលបន្ទាស់សម្រាប់ឆ្អើរវិញបាននិយាយថា ថ្លៃឈ្នួលរាត្រីក្នុងមួយបន្ទាស់១ពាន់រៀល និងក្នុងមួយថ្ងៃគាត់អាចរៀបត្រីបាន៨០បន្ទះបានកម្រៃ ៨ម៉ឺនរៀល។ ប៉ុន្តែមុខរបរនេះមិនឋិតថេររាល់ថ្ងៃឡើយ ពេលសម្បូរត្រីក៏មានការងារដូចនេះធ្វើតែពេលត្រីអត់ក៏អត់មានការងារនេះធ្វើទេ។ ដូចក្នុងខ្នើតខែមាឃនេះ រោងឆ្អើរដែលមានត្រីសម្រាប់ឆ្អើរលក់ដូចថ្ងៃនេះនៅក្នុងភូមិកណ្ដាលមានតែរោងឆ្អើរពី ៣ ទៅ ៤ រោងតែប៉ុណ្ណោះ ។ តែបើត្រីសម្បូរវិញ​ គឺមានអ្នកឆ្អើរត្រីរាប់សិបខ្នងផ្ទះឯណោះ។

ដោយឡែកបុរសជាអ្នកនេសាទត្រីម្នាក់ក៏បាននិយាយឲ្យដឹងដែរថា ឆ្នាំនេះលោកទៅដាក់មងនៅទន្លេកោះបាយក្រៀម ឃុំប្រឡាយមាស គឺដាក់មង៥ត្បូង ក្នុងមួយត្បូងមានប្រវែង១០០ម៉ែត្រ ពេលលើកមងម្ដងៗបានត្រីតែ៥ទៅ៦ គីឡូប៉ុណ្ណោះ គឺត្រីមិនសម្បូរសោះ ក្នុងមួយថ្ងៃរកត្រីបានប្រមាណ២០គីឡូយកដោះស្រាយលើកថ្លៃសាំងចាក់កាណូតពេលខ្លះមិនរួចខ្លួនផង។ រឿងនេះទី ១ដោយសារតែអាកាសធាតុ ពេលមេឃមិនស្រឡះមានភ្លៀងត្រីមិនចុះឡើយ។ ទី២គឺនៅតំបន់ខាង​លើបឹងទន្លេសាបមានបទល្មើសច្រើនដែលគេដាក់របាំងរាំងស្ទាក់ផ្លូវត្រីចុះមកក្រោមច្រើនជាន់ ធ្វើឲ្យត្រីមិនអាចចុះមកក្រោម​បានឡើយ។ ខុសពីឆ្នាំទៅមួយ (ឆ្នាំ២០២០) ដាក់មង១ត្បូងពេលលើកម្ដងៗបានត្រីពី៥០ ទៅ ៦០គីឡូ គឺសម្បូរត្រីណាស់ នោះក៏ដោយសារមេឃស្រឡះល្អ និងដោយសារនៅផ្នែកខាងលើនៃបឹងទន្លេសាប សមត្ថកិច្ចចុះបង្ក្រាបបទ ល្មើសល្អមិនសូវមានបទល្មើស ។

ចំពោះតម្លៃត្រីឆ្អើរដែលមានដាក់លក់នៅមាត់ទន្លេដើមពោធិផ្សារក្រោមនៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ គឺត្រីផ្ទោង១ដុំ ១០ចង្កាក់ ថ្លៃ២៤.០០០ រៀល, ត្រីរៀលមួយដុំ ១០ចង្កាក់ថ្លៃ ៤ ម៉ឺនរៀល, ត្រីជន្ទល់ភ្លុក១ដុំ ១០ ចង្កាក់ថ្លៃ១.៨០០០ពាន់រៀល, ត្រីចង្វាមូល ១ ដុំ ១០ សង្កាក់ថ្លៃ២២.០០០ រៀ ល , ផ្អកពងត្រី ១កែវ ទម្ងន់១គីឡូថ្លៃ ១ ម៉ឺនរៀល ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនប្រឡង

ព័ត៌មានជាតិ២៤ នាទីutes មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២៩ នាទីutes មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានជាតិ៥២ នាទីutes មុន

គណៈរដ្ឋមន្ត្រី អនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ប្រធានសភាស្នើ​ដល់កូរ៉េ​ឱ្យ​បង្កើន​ចំនួន​កូតា​ពលករ​ខ្មែរ​បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

Sokha Hotels

ព័ត៌មានពេញនិយម