ព័ត៌មានជាតិ
ប្រធានសភាស្នើដល់កូរ៉េឱ្យបង្កើនចំនួនកូតាពលករខ្មែរបន្ថែមទៀត
ប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី បានស្នើដល់សាធារណរដ្ឋកូរ៉េឱ្យបង្កើននូវកូតាដល់ពលករខ្មែរបានទៅធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត ស្របពេលដែលទំនាក់ទំនងប្រទេសទាំងពីរកាន់តែត្រូវបានតំឡើងដល់ «ភាពជាដៃគូយុទ្ធសាស្ត្រ»។

ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េលោក ផាក ជុងវូក (PARK Jung-Wook) នៅវិមានរដ្ឋសភាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចសភាធិបតី ឃួន សុដារី បានជំរុញឱ្យមាននូវអនុស្សរណៈនៃយោគយល់គ្នារវាងរដ្ឋសភាកម្ពុជានិងរដ្ឋសភាសាធារណកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរកាន់តែសកម្ម ស៊ីជម្រៅ ទំាងកម្រិតទ្វេភាគី និងពហុភាគី ដោយយកផលប្រយោជន៍ពលរដ្ឋជាស្នូល ក្នុងពេលដែលកម្ពុជា និងកូរ៉េខាងត្បូងបានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីឆ្នាំ២០២៤ កន្លងទៅ។
សម្ដេចបន្ថែមថា៖ «ការដំឡើងកម្រិតទំនាក់ទំនងនេះពិតជាមិនមែនជារឿងចៃដន្យ ឬងាយៗនោះទេ។ ការណ៍នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា ការយោគយល់គ្នា ផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក»។

សម្ដេចបានស្នើដល់សាធារណកូរ៉េ បង្កើននូវចំនួនកូតាពលរដ្ឋខ្មែរទៅធ្វើការនៅសាធារណររដ្ឋកូរ៉េ ដោយថាការទៅបម្រើការងារនៅសាធារណកូរ៉េ មិនត្រឹមទទួលបាននូវប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ តែបានផ្តល់នូវបទពិសោធន៍ ជំនាញបច្ចេកទេសខ្ពស់ ដល់ពលករយកមកអនុវត្តនៅកម្ពុជាផងដែរ។
កាលពីឆ្នាំ២០២៣ ប្រទេសភាគីកូរ៉េបានសន្យាក្នុងការផ្តល់កូតាជូនពលករកម្ពុជាឱ្យបានជាងជាងមួយម៉ឺននាក់ទៀត តាមរយៈគណៈកម្មាធិការបណ្តុះ បណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។ របាយការណ៍ឆ្នាំ២០២១ មានពលករខ្មែរធ្វើការនៅប្រទេសកូរ៉េប្រមាណជាង៤ម៉ឺន៥ពាននាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


