ព័ត៌មានជាតិ
ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា
រដ្ឋាភិបាលឥណ្ឌា បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦។

ពិធីប្រគល់អាហារូបករណ៍ ICCR ដល់និស្សិតកម្ពុជាចំនួន ៤១ នាក់នេះ ត្រូវបានធ្វើឡើងកាលពីពេលថ្មីៗ នេះ ដោយមានការចូលរួមពី លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក VANLALVAWNA BAWITLUNG ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា នៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។

នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានសម្តែងការអបអរសាទរចំពោះនិស្សិតដែលត្រូវបានជ្រើសរើសឱ្យទទួលបាននូវអាហារូបករណ៍ ICCR សម្រាប់បន្តការសិក្សានៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) ផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សានៅប្រទេសឥណ្ឌាជារៀងរាល់ឆ្នាំ។ អាហារូបករណ៍ដែលទទួលបានទាំងនេះ គឺជាផ្នែកមួយ នៃគំនិតផ្ដួចផ្ដើមផ្នែកការទូតវប្បធម៌ដ៏លេចធ្លោរបស់ប្រទេសឥណ្ឌា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងផ្នែកអប់រំ និងវប្បធម៌រវាងឥណ្ឌា និងកម្ពុជា។ អាហារូបករណ៍ទាំងនេះ គ្របដណ្តប់លើថ្លៃសិក្សា ការស្នាក់នៅ និងការចំណាយលើការរស់នៅក្រោមគម្រោងផ្សេងៗ ដូចជា Quad STEM, Mekong Ganga Cooperation និងគម្រោងអាហារូបករណ៍ទូទៅ Atal Bihari Vajpayee។
លោកឯកអគ្គរដ្ឋទូត បានធ្វើការលើកទឹកចិត្តនិស្សិតទាំងអស់ឱ្យបន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាអ្នករួមចំណែកវិជ្ជមានដល់សង្គម និងការរីកលូតលាស់ នៃទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងប្រទេសកម្ពុជា។

លោកបណ្ឌិត សោម រតនា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា (ICCR) ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា ដែលបានបន្តគាំទ្រក្នុងការពង្រឹងធនធានមនុស្សលើវិស័យអប់រំ ស្របទៅតាមគោលដៅដែលកម្ពុជាកំពុងខិតខំឱ្យក្លាយខ្លួនជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ការផ្តល់អាហារូបករណ៍នេះ ជាឱកាសដ៏ល្អដែលនិស្សិតកម្ពុជាអាចទៅបន្តការសិក្សានៅក្រៅប្រទេស ហើយក៏ជាឱកាសដែលនិស្សិតអាចសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌បន្ថែមពីក្នុង និងក្រៅតំបន់ផងដែរ។ លើសពីនេះ ការផ្តល់អាហារូបករណ៍នេះ បានឆ្លុះបញ្ចាំងពីគោលដៅរួម នៃកំណើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការផ្លាស់ប្ដូរវប្បធម៌របស់ប្រទេសទាំងពីរ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


