ព័ត៌មានអន្ដរជាតិ
ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?
កាលពីថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥ ទាហានថៃ៣នាក់បានដើរជាន់មីនពេលកំពុងល្បាតនៅតំបន់មុំបី បណ្តាលឲ្យរងរបួសក្នុងនោះមានម្នាក់ដាច់ជើង។

ថៃអះអាងតែឯងថា ទាហានទាំងនោះកំពុងល្បាតនៅលើទឹកដីរបស់ខ្លួនក្នុងខេត្ត Ubon Ratchathani ហើយឥឡូវ បានបើកការស៊ើបអង្កេតហើយ ដោយបង្វែរមកចោទប្រកាន់លើកម្ពុជាទៅវិញ។
ជុំវិញហេតុការណ៍នេះ ភូមិភាគ២ថៃ បានស្នើឲ្យអង្គភាពដោះគ្រាប់មីន ឆែកមើលតំបន់នោះដើម្បីបញ្ជាក់ច្បាស់ថាតើមីននេះជាមីនចាស់ឬមីនថ្មី ហើយលទ្ធផលនៃការស៊ើបអង្កេតនឹងដឹង ក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ។
ថៃនៅតែអះអាងតែម្ខាងថា ហេតុការណ៍ផ្ទុះមីនគឺកើតឡើងនៅក្នុងដីរបស់ខ្លួន។ យ៉ាងណា ឆ្លើយតបទៅលើរឿងនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចោទជាសំណួរថា តើការផ្ទុះគ្រាប់មីននោះ ក្នុងទឹកដីរបស់អ្នកណា ? បើសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។

បើតាមការបញ្ជាក់ពីអង្គភាពកម្ចាត់មីននៃប្រទេសថៃ, កន្លែងដែលទាហានខ្លួនជាន់មីនដាច់ជើង គឺជាតំបន់ដែលបោសសម្អាតមីនរួចហើយ ហើយពួកគេបានដាក់ព័ស្តុងតាងនៅក្នុងរបាយការណ៍ វាជាមីនទើបបង្កប់ថ្មីៗប្រភេទ PMN-2។
របាយការណ៍នេះបានបង្ហាញពីភាពត្រឡប់ត្រឡិនផ្ទុយគ្នាទៅនឹងការបញ្ជាក់ពីមេភូមិភាគ២ថៃ Boonsin Phadklang ដែលនិយាយថា គ្រាប់មីនដែលទាហានខ្លួនជាន់នៅតំបន់មុំ៣ គឺជាគ្រាប់ដែលសល់ពីសម័យសង្គ្រាម។
យ៉ាងណា នៅថ្ងៃព្រហស្បតិ៍ទី១៧ខែកក្កដាឆ្នាំ២០២៥ អង្គភាពបានចេញរបាយការណ៍ថា គ្រាប់មីននេះជាមីនប្រឆាំងមនុស្សប្រភេទថ្មី ដែលផលិតដោយរុស្ស៊ី ហើយពិបាករាវរកណាស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មកស្គាល់គ្រាប់មីន PMN-2 ដែលថៃអះអាងថា ទាហានខ្លួនជាន់ដាច់ជើង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


