ព័ត៌មានជាតិ
មកដឹងពីភារកិច្ចរបស់មេបញ្ជាការរងនីមួយៗនៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
ពេលចាប់ផ្ដើមដំបូងក្នុងឆ្នាំ១៩៩៣ កងរាជអាវុធហត្ថមានកងកម្លាំងចំនួនតែ២៤៧នាក់ប៉ុណ្ណោះ ដឹកនាំដោយលោក កែវ សាមួន ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយក្រោយមក ក្នុងឆ្នាំ១៩៩៤ មានលោក គៀង សាវុធ ជាមេបញ្ជាការ។ នៅឆ្នាំ១៩៩៩ លោក សៅ សុខា ដែលជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ត្រូវបានតែងតាំងជាមេបញ្ជាការជំនួសលោក គៀង សាវុធ រហូតដល់សព្វថ្ងៃនេះ។

នៅពេលបច្ចុប្បន្ននេះ រចនាសម្ព័ន្ធចាត់តាំងនៃកងរាជអាវុធហត្ថ គឺមានបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសមួយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥ ខណៈនៅរដ្ឋបាលស្រុក-ក្រុង-ខណ្ឌ មានមូលដ្ឋាននៃកងរាជអាវុធហត្ថផងដែរ។ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ និងអមដោយមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការដ្ឋាន និងការិយាល័យជំនាញផ្សេងៗ។ ក្នុងនោះ មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេសមានចំនួន១២រូប ដែលរួមមាន៖
១/ លោកឧត្តមសេនីយ៍ឯក ហុង វិណុល ជាមេបញ្ជាការរង ទទួលផ្នែកការងារស្រាវជ្រាវព័ត៌មាន និងសន្តិសុខ។

២/ លោកឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន ជាមេបញ្ជាការរង ទទួលផ្នែកការងារប្រតិបត្តិការ។

៣/ លោកឧត្តមសេនីយ៍ឯក អន សុខុន ជាមេបញ្ជាការរង ទទួលផ្នែកការងារនគរបាលយុត្តិធម៌។

៤/ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ជាមេបញ្ជាការរង ទទួលផ្នែកអប់រំ-បណ្ដុះបណ្ដាល និងហ្វឹកហ្វឺន។

៥/ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី ជាមេបញ្ជាការរង ទទួលបន្ទុកការងារកសាងកម្លាំង។

៦/ លោកឧត្តមសេនីយ៍ឯក សេង សុង ជាមេបញ្ជាការរង ទទួលការងារភស្ដុភារ និងសម្ភារបច្ចេកទេស។

៧/ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា ជាមេបញ្ជាការរង ទទួលការងារគោលនយោបាយ។

៨/ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

៩/ លោកឧត្តមសេនីយ៍ឯក វៀត ថា ជាមេបញ្ជាការរង ទទួលបន្ទុកការងារសណ្ដាប់ធ្នាប់ និងការពារឥស្សរជន។

១០/ លោកឧត្តមសេនីយ៍ឯក ប៉ោ វណ្ណៈ ជាមេបញ្ជាការរង ទទួលផ្នែកការងារជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ។

១១/ លោកឧត្តមសេនីយ៍ឯក ជា សារិន ជាមេបញ្ជាការរង ទទួលការងារប្រឆាំងគ្រឿងញៀន។
១២/ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ជាមេបញ្ជាការរង ទទួលការងារផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការងារយេនឌ័រ ការងាររដ្ឋបាល-ហិរញ្ញវត្ថុ និងទំនាក់ទំនងកិច្ចការសាធារណៈ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


