Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អបអរសាទរ​ចៅដែលឈ្នះការប្រកួត​កីឡា​បាល់​ទះ​មិត្តភាព​អន្តរជាតិកម្ពុជា-បារាំង

បានផុស

នៅ

នំពេញ ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អបអរសាទរ​ និងកោតសរសើរ​ចៅៗ ដែល​យកឈ្នះ​ការប្រកួត​កីឡា​បាល់ទះ​មិត្តភាព​អន្តរជាតិ​ កម្ពុជា-បារាំង យុវជន​អាយុក្រោម​១៩។

សម្ដេចតេជោ បានសរសេរថា “តា​សូម​អបអរសាទរ​និង​កោត​សរសើរ​ចៅៗ ដែល​ទទួល​បាន​ជ័យជំនះ​ក្នុង​ការ​ប្រកួត​កីឡាបាល់ទះ​មិត្ត​ភាព​អន្តរ​ជាតិ​កម្ពុជា-បារាំង (យុវជនអាយុក្រោម ១៩ឆ្នាំ​ U19) ដែលទើប​បានប្រកួតចប់នៅ​វិមាន​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​មុន​នេះ​បន្តិច។ តា​ជូនពរចៅៗទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម