ព័ត៌មានជាតិ
ឃុំកោះស្តេច ត្រូវបានមន្ត្រីជំនាញគ្រោងប្រកាសថា ជាឃុំអស់គ្រប់មីន
កោះកុង ៖ មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរមីនកម្ពុជា បានគ្រោងដាក់ឃុំកោះស្តេចជាឃុំមានសុវត្ថិភាព និង ផុតគ្រោះថ្នាក់ដោយសារគ្រប់មីន ក្រោយមានការបោសសម្អាតរួចរាល់ទៅតាមផែនការដាក់ចេញរបស់កងកម្លាំងជំនាញបោះសំអាតគ្រាប់មីន និងបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

លោក ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីន លោក ស្រេង ហុង អភិបាលរងខេត្ត និងអភិបាលរងស្រុកគិរីសាគរ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បើកកិច្ចប្រជុំពិភាក្សាគ្នាអំពីគម្រោងប្រកាសឃុំកោះស្តេចថាជាឃុំគ្មានគ្រាប់មីន។
លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បានឱ្យដឹងថា ឃុំកោះស្តេច ត្រូវបានអាជ្ញាធរមីនកម្ពុជា គ្រោងប្រកាសថា អស់គ្រាប់មីននៅខ្ទង់ថ្ងៃទី១០ ខែមីនា ខាងមុខ ប៉ុន្តែការប្រព្រឹត្តពិធីជាផ្លូវការមិនអាចផ្តល់ព័ត៌មានបានទេ ដោយលោកនឹងជូនដំណឹងពេលក្រោយបន្ថែម។

លោកអភិបាលរងស្រុកគិរីសាគរ បន្ថែមថា ភូមិមួយចំនួនក្នុងឃុំកោះស្តេច ធ្លាប់ជាបន្ទាយយោធាសម័យ លន់ ណន់ និងសម័យខ្មែរក្រហម ដោយតំបន់មានការប្រយុទ្ធគ្នាទៅមកទៅវិញយ៉ាងខ្លាំង ព្រមទាំងបន្សល់នូវគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនគ្រាប់រហូតមកដល់សព្វថ្ងៃ។
កន្លងទៅ កម្លាំងជំនាញបោះសំអាតគ្រាប់មីន និងបោសសំអាតសំណល់ជាតិផ្ទុះពីសង្គ្រាម នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបើកប្រតិបត្តិការរុករកគ្រាប់មីនាបានប្រមាណ៦៣គ្រាប់ហើយ ភាគច្រើនជាមីនប្រឆាំងមនុស្ស។ ក្នុងនោះក៏មានគ្រាប់បែកគីមី១គ្រាប់ផងដែរ។

ឃុំកោះស្តេច ត្រូវបានកងកម្លាំងបោះសំអាតគ្រាប់មីន ប៉ាន់ស្មានថា ផ្ទៃដី៦៩៦,០៣៥ម៉ែត្រក្រឡា ស្មើនឹង ៦០ភាគរយ»មានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមិនទាន់ដោះអស់។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា ក្នុងពិធីកម្ទេចគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្នុងភូមិសាស្ត្រភូមិព្រែកស្មាច់ ឃុំកោះស្តេច ត្រូវបានរកឃើញគ្រាប់មីនប្រឆាំងថ្មើរជើងចំនួន៧គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៤៨គ្រាប់ និងអំបែង១៩២ដុំ ទោះបីពេលនេះរកឃើញចំនួនបែបនេះ ប៉ុន្តែនៅគ្រាប់មីនជាច្រើនទៀតដែលមិនទាន់រកឃើញបន្ត។
លោក សែម សុវណ្ណនី ជំរុញឱ្យកម្លាំងជំនាញបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងអនុវត្តឱ្យបានល្អចំពោះភារកិច្ចទៅតាមស្តង់ដារបច្ចេកទេស និងមិនត្រូវមើលស្រាលជាដាច់ខាតចំពោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាដាច់ខាត។ «ព្រោះគ្រាប់មីនអាចធ្វើឱ្យយើង ១វិនាទីរស់ ១វិនាទីស្លាប់ និង ១វិនាទីអាចសុវត្ថិភាព»។

គួរជម្រាបថា មូលដ្ឋានស្រុកគិរីសាគរ នឹងត្រូវបោះសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដីដែលកំពុងអនុវត្ត ដោយនៅសេសសល់ចំនួន ៤៤៣,៦០១ម៉ែត្រក្រឡា ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២៣ តាមផែនការកំណត់ ដើម្បីឆ្លើយតបនឹងរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៥ចាំបាច់រំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះអោយអស់៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ