Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងពង្រឹងអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីទប់ទល់នឹងការវិវត្តថ្មីៗនៃពិភពលោក

បានផុស

នៅ

លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស បានអះអាងថា កម្ពុជា នឹងបន្តពង្រឹងការអនុវត្តនយោបាយការបរទេសប្រកបដោយភាពឯករាជ្យ និងឈរលើច្បាប់អន្តរជាតិជាមូលដ្ឋាន ក្នុងការឆ្លើយតបនឹងការបន្តវិវត្តន៍របស់ពិភព លោក និងការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ក្រសួងការបរទេស នៅថ្ងៃទី១ ខែមីនា លោក អ៊ុច បូររិទ្ធ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ តាមការព្យាករណ៍ ពិភពលោកនឹងបន្តវិវត្តន៍ក្នុងភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងពិបាកប៉ានស្មានបំផុត ដែលបង្កឡើងដោយបញ្ហាប្រឈមជាច្រើន។ លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ថា ការបន្តប្រកួតប្រជែងរបស់មហាអំណាចខាងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រ ជាបញ្ហាដ៏តានតឹងមួយសម្រាប់ពិភពលោក ជាពិសេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

តែយ៉ាងណាក្ដី លោក អ៊ុច បូររិទ្ធ បានអះអាងថា ស្ថិតក្នុងបរិបទដ៏ព្រួយបារម្ភបែបនេះ កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេច តាមរយៈការបន្តពង្រឹងការអនុវត្តនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តអនុវត្តកិច្ចការ ទូតបុរេសកម្ម ប្រកបដោយភាពវាងវៃ និងបត់បែនក្នុងការពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់​ទំនងជាមួយមិត្តថ្មី ស្របតាមការវិវត្តសភាពការណ៍ជាក់ស្ដែង។ ទន្ទឹមនេះ កម្ពុជា ក៏នឹងបន្តប្តេជ្ញាការពារផលប្រយោជន៍ស្នូលរបស់ជាតិ ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ឯករាជ្យភាព ក៏ដូចជាការការពារសន្តិភាពក្នុងផ្ទៃប្រទេស ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមផែនការយុទ្ធសាស្ត្រជាតិ៕

ដោយ ៖ ធឿន វ៉ានសុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម