ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់ មានឡសម្ងួត ស្រូវអង្ករ ស្របតាមស្តង់ដា អាចនាំចេញភ្លាមៗ
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ខេត្តពោធិ៍សាត់មានឡសម្ងួតស្រូវអង្ករស្របតាមស្តង់ដាចំនួន ៦៣ កន្លែង ដែលអាចនាំចេញអង្ករចបានភ្លាមៗទៅកាន់ទីផ្សារក្នុងស្រុកនិងក្រៅស្រុក។

លោក ខូយ រីដា បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ វិស័យស្រូវអង្ករក្នុងខេត្តពោធិ៍សាត់មានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ ទូទាំងខេត្តមានរោងម៉ាស៊ីនកិនស្រូវសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញក្រៅស្រុកចំនួន ១០ កន្លែង និងឡសម្ងួតរហូតដល់ ៦៣ ទីតាំង ដែលមានឈ្មួញមកពីតាមបណ្ដាខេត្តមួយចំនួន ចុះប្រមូលទិញដល់ទីតាំងដើម្បីនាំចេញទៅលក់នៅទីផ្សារប្រទេសវៀតណាមផងដែរ។
ពាក់ព័ន្ធឡសម្ងួតក្នុងខេត្តលោក ខូយ រីដា បានមានប្រសាសន៍ថា «ដោយសារបច្ចុប្បន្ន វិទ្យាសាស្ត្រកាន់តែទំនើប ដូច្នេះ ស្រូវដែលបានប្រមូលផលរួចរាល់ មិនចាំបាច់យកដាក់ហាលនៅតាមវាលស្រែ ឬចំណីផ្លូវដូចមុនឡើយ គឺគ្រាន់តែយកមកដាក់ចម្អិននៅក្នុងឡសម្ងួតរយៈពេលត្រឹម ២-៣ ម៉ោង ដែលក្រោយពេលសម្ងួតរួចរាល់ ស្រូវ អង្ករ ទាំងនោះចេញទៅប្រកបដោយគុណភាព ស្របតាមស្តង់ដា អាចនាំចេញភ្លាមៗ»។

ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម លោក ខូយ រីដា បានគូសបញ្ជាក់ថា បច្ចុប្បន្នខេត្តពោធិ៍សាត់មានក្រុមហ៊ុនសហគ្រាស ពាណិជ្ជកម្មសរុប ១.១៦២ ក្រុមហ៊ុន។
ក្នុងចំណោមក្រុមហ៊ុន/សហគ្រាសទាំងអស់នោះ មានក្រុមហ៊ុនពាណិជ្ជកម្មឯកជនចំនួន ២៩២ ក្រុមហ៊ុន, សហគ្រាសឯកបុគ្គលមាន ៤៨២ សហគ្រាស និងមានសាខាក្រុមហ៊ុន ៣៨៨សាខា ហើយស្ថិតិក្រុមហ៊ុន សហគ្រាស ពាណិជ្ជកម្ម និងអាជីវកម្មសរុបចំនួន ៦.៤១១ មូលដ្ឋាន។

លោកអភិបាលខេត្ត បានឱ្យដឹងថា ដើម្បីអាចជំរុញការងារក្នុងវិស័យពាណិជ្ជកម្ម និងស្វែងរកទីផ្សារ ខេត្តបានកៀរគរ កសិករ ពាណិជ្ជកម្ម សហគមន៍បានចំនួន ១៤ ផលិតករ មានផលិតផលប្រមាណ ១០មុខ រួមមាន ក្រូចពោធិ៍សាត់ ចម្លាក់ថ្មកែវ ពោធិ៍សាត់ ស្ករត្នោត អំបុកអូរតាប៉ោង បង្គីវល្លិរពាក់ សិប្បកម្មធ្វើចេញពីដើមត្នោត ត្រីកែច្នៃ ត្រីងៀត គោងៀត បន្លែសុវត្ថិភាព និងពូជស្រូវសែនក្រអូបជាដើម។

បើតាមរបាយការណ៍បន្ថែមរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ច្បាស់ថា ក្រូចពោធិ៍សាត់ ដំឡូងមី ពោតក្រហម ម្រេច ស្វាយកេវរមៀត មៀនប៉ៃលិន សិប្បកម្មចម្លាក់ថ្មកេវ សិប្បកម្មកែច្នៃពីដើមត្នោត និងសិប្បកម្មស្ករត្នោត ជាផលិតផលដែលមានសក្ដានុពលក្នុងខេត្តពោធិ៍សាត់ដែរ៕
ដោយ៖ ថារី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


