ព័ត៌មានជាតិ
កម្ពុជាកាន់តែអភិវឌ្ឍវិស័យឧស្សាហកម្មពីរមានតម្រូវការអគ្គិសនីខ្ពស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ភូមិដែលតភ្ជាប់បណ្ដាញអគ្គិសនីជាតិ មានរហូតដល់ទៅ ៩៩ ភាគរយ នៃភូមិទូទាំងប្រទេស ខណៈចំនួនផ្ទះ ចំនួនផ្ទះ មានចំនួន ៩០ ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ នៅថ្ងៃទី ១៤ ខែមីនេះថា សម័យនេះ គឺជាសម័យដែលប្រជាជនប្រើប្រាស់អគ្គិសនី ខណៈរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាអគ្គិសនីដល់ប្រជាពលរដ្ឋ ដែលមានតាមរបៀបដោះស្រាយដូចជាសាងសង់វារីអគ្គិសនីជាដើម។
វារីអគ្គិសនីជាប្រភពកកើតឡើងវិញដែលមិនប៉ះពាល់ទៅដល់ការប្រែប្រួលអាកាសធាតុ ខណៈកម្ពុជាទាញបានថាមពលអគ្គិសនីកកើតឡើងវិញប្រមាណ ៦២ ភាគរយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅទស្សវត្សរ៍ ៩០ កម្ពុជាមានតម្រូវការអគ្គិសនីត្រឹមតែ ៩០ មេហ្គាវ៉ាត់ (MWs) ខណៈកម្រិតនៃការប្រើប្រាស់ទូទាំងប្រទេសបច្ចុប្បនកើនឡើងដល់ ២ ២០០ មេហ្គាវ៉ាត់ (MWs) ហើយតម្រូវការនៅពេលខាងមុខកាន់តែច្រើន។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ប្រសិនបើមានអគ្គិសនី មិនត្រឹមតែបញ្ហាបំភ្លឺក្នុងផ្ទះទេ ប្រភពអគ្គិសនីនេះ គឺវានឹងផ្ដល់ឱកាសឱ្យយើងជំរុញវិស័យឧស្សាហកម្ម និងវិស័យដ៍ទៃទៀត ដែលមានតម្រូវការប្រើប្រាស់អគ្គិសនី។
សម្ដេចតេជោ ហ៊ុន សែន៖ «ឧស្សាហកម្មរោងចក្រមួយៗ គឺប្រើប្រាស់នូវអគ្គិសនី ប៉ុន្តែអ្វីដែលធ្ងន់ជាងនេះ គឺសេវាកម្មទេសចរណ៍ត្រូវការអគ្គិសនីធំណាស់»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានចោទសួរថា សណ្ឋាគារមួយដែលមាន ៤០០ ទៅ ៥០០ បន្ទប់ ត្រូវការអគ្គិសនីប៉ុន្មាន? ស្របពេលដែលគ្រួសារនីមួយសុទ្ធតែមានកង្ហា និងម៉ាស៊ីនត្រជាក់ប្រើក្នុងដំណាក់កាលនេះ៕

-
ព័ត៌មានជាតិ៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


