Connect with us

ព័ត៌មានជាតិ

កម្ពុជា មានអគ្គកុងស៊ុលប្រចាំនៅទីក្រុងចំនួន៩ ក្នុងប្រទេសចិន

បានផុស

នៅ

កម្ពុជា កំពុងបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់តាមរយៈសកម្មភាពស្ថានទូត និងស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅបរទេសដែលមានចំនួន៣១ ស្ថានអគ្គកុងស៊ុលចំនួន ១២ និងកុងស៊ុលកិត្តិយសចំនួន២៦។ ក្នុងនោះ តាមរយៈទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយចិន កម្ពុជា បានបើកស្ថានអគ្គកុងស៊ុលចំនួន៩ ដែលប្រចាំនៅទីក្រុងនានានៃប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការបរទេសកម្ពុជា គឺអគ្គកុងស៊ុលកម្ពុជាដែលកំពុងបំពេញការងារក្នុងទីក្រុងនានានៃសាធារណរដ្ឋប្រជាមានិតចិន រួមមាន ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង ដែលមានលោក យស សុខេមរៈ ជាអគ្គកុងស៊ុល ស្ថានអគ្គកុងស៊ុលនៅទីក្រុងក្វាងចូវ មានលោក ភិន វិជ្ជាវឌ្ឍនា ជាអគ្គកុងស៊ុល និងអគ្គកុងស៊ុលប្រចាំនៅទីក្រុងហុងកុង គឺលោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី។

លោក យស សុខេមរៈ លោក ភិន វិជ្ជាវឌ្ឍនា លោកស្រី ពេជ្រ ពុទ្ធិសាធបូព៌ានាគី

រីឯ លោក ហួរ សុផារ៉ា គឺកំពុងធ្វើជាអគ្គកុងស៊ុលប្រចាំនៅទីក្រុងគុនមីង និងលោក តាំង សុខងន ជាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងណាននីង ខណៈនៅទីក្រុងសៀងហៃ ក៏មានអគ្គកុងស៊ុលកម្ពុជាដែរ គឺលោក នាង សំរិទ្ធកុមារ។

លោក ហួរ សុផារ៉ា លោក តាំង សុខងន លោក នាង សំរិទ្ធកុមារ

ដោយឡែក អគ្គកុងស៊ុលកម្ពុជាចំនួន៣ទៀត គឺនៅទីក្រុងស៊ីអាន មានលោក សោម វិសាល ជាអគ្គកុងស៊ុល នៅទីក្រុង ហៃគូ មានលោក ឈុំ ប៊ុនថន ជាអគ្គកុងស៊ុល និងលោក សម សោភ័ណ្ឌ ជាអគ្គកុងស៊ុលប្រចាំនៅទីក្រុងជីណាន។

លោក សោម វិសាល ​ ​​លោក ឈុំ ប៊ុនថន លោក សម សោភ័ណ្ឌ

បច្ចុប្បន្ននេះ លោកស្រី ខែក កែមាលី ស៊ីសូដា កំពុងបំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិនដែលលោកស្រីធ្វើជាឯកអគ្គរាជទូតនេះចាប់តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។ លោកស្រី ខែក កែមាលី ស៊ីសូដា ត្រូវបានចាត់ទុកថា ជាអ្នកការទូតស្ត្រីរបស់កម្ពុជាដែលកាន់តួនាទីជាឯកអគ្គរាជទូតយូរជាងគេ ខណៈលោកស្រីធ្លាប់ធ្វើជានាយិកាពិធីការព្រះបាទ នរោត្តម សីហនុ តាំងពីទសវត្ស៍ឆ្នាំ៨០ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម