ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជានៅទីក្រុងក្វាងចូវ កំពុងរកដំណោះស្រាយជួយស្ត្រី២នាក់ ឲ្យត្រឡប់មកកម្ពុជាវិញ
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងក្វាងចូវ បាននិងកំពុងរកដំណោះស្រាយជួយស្ត្រី២នាក់ ដែលមានបញ្ហាមិនចង់បន្តរស់នៅជាមួយប្តីជនជាតិចិន ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ ប៉ុន្តែត្រូវការពេលវេលា ដើម្បីរៀបចំតាមនីតិវិធីច្បាប់របស់ប្រទេសចិន។

ស្ត្រីខ្មែរ២នាក់នោះ រួមមានទី១, មានឈ្មោះថា ឈឺន សុផៃ ទីកន្លែងកំណើតនៅភូមិកសិកម្ម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ចំណែកស្ត្រីទី២, មានឈ្មោះថា លីន សាវ៉ន ទីកន្លែងកំណើតភូមិម៉ាសែន ឃុំប៉ាហាល ស្រុកត្បែង ខេត្តព្រះវិហារ ពួកគេបានសុំអន្តរាគមន៍ឲ្យជួយពួកគេត្រឡប់មកស្រុកកំណើតវិញ ដោយសារការធ្វើបាបពីសំណាក់ប្តីជនជាតិចិន។
លោក កុយ គួង បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្ត្រីទាំងពីរនាក់ កំពុងនៅក្នុងការិយាល័យស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងក្វាងចូវ ហើយស្ថានអគ្គកុងស៊ុលកម្ពុជា កំពុងពិភាក្សារកដំណោះស្រាយ។
បើតាមលោក កុយ គួង ស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងក្វាងចូវ ប្រទេសចិន កំពុងរកដំណោះស្រាយ ព្រោះតាមច្បាប់ប្រទេសចិន ដែលត្រូវធ្វើការលែងលះ លុបសៀវភៅអាពាហ៍ពិពាហ៍ហើយសិន ទើបអាចត្រឡប់មកស្រុកវិញបាន។ លោកថា “គាត់រៀបការយកប្តីចិនតាំងពីឆ្នាំ២០១៧ ហើយឥឡូវចង់មកស្រុកវិញភ្លាមៗ។ ស្ថានអគ្គកុងស៊ុលបានពន្យល់គាត់អោយអនុវត្តនីតិវិធីតាមច្បាប់គេ”។
លោក កុយ គួង អះអាងថា ស្ថានអគ្គកុងស៊ុលក៏បានផ្តល់ថវិកាមួយចំនួន ដើម្បីឲ្យពួកគាត់ស្នាក់នៅហូបចុកជាបណ្តោះអាសន្នផងដែរ។
សូមបញ្ជាក់ថា តាមរយៈបណ្តាញ Tik Tok ស្ត្រីខ្មែរ២នាក់ ដែលអះអាងថា ជាជនរងគ្រោះបានអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ជួយ ដោយសារពួកគេបានទៅនៅប្រទេសចិនអស់រយៈពេល ៥ឆ្នាំហើយ ដោយចាញ់បោកមេខ្យល់ ហើយក៏បានប្រាប់លេខទូរសព្ទផងដែរ គឺ 19979098645”៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


