Connect with us

ព័ត៌មានជាតិ

ស្ថានអគ្គកុងស៊ុលកម្ពុជា ចុះប្រមូលពលករខ្មែរ មកពីបណ្តាខេត្តនានានៅប្រទេសថៃ កកស្ទះនាផ្សារ​រុងគ្លឿ

បានផុស

នៅ

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះថា កាលពីនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ បានចុះប្រមូលប្រជាពលករ និងកម្មករខ្មែរ ដែលមកពីបណ្តារខេត្តនានា នៃប្រទេសថៃ ហើយមកកកស្ទៈនៅផ្សាររ៉ងគ្លឿ និងនៅមុខស្ថានអគ្គកុងស៊ុល រួមទាំងបងប្អូនអាជីវករ កម្មករនៅផ្សាររុងគ្លឿផងដែរ ដែលពួកគាត់ត្រៀមសម្រុកចេញមកប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង ប្រជាពលរដ្ឋ និងកម្មករខ្មែរទាំងនោះមានចំនួន១៦៥នាក់ ស្រី៦១ និងក្មេង​២០​នាក់​ ហើយស្ថានអគ្គកុងស៊ុល បានអន្តរាគមន៏ទៅសមត្ថកិច្ចថៃ និងបានជួលរថយន្តដឹកពួកគាត់ប្រគល់អោយសមត្ថកិច្ច និងក្រុមការងារទប់ស្កាត់កូវីដខ្មែរនៅច្រកអូរបីជាន់ ដើម្បីចាត់វិធានការតាមនិតិវិធីសុខាភិបាលបន្ត៕

ដោយ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម