ព័ត៌មានជាតិ
កុងស៊ុលកម្ពុជា ជួយសម្រួលដោះលែងពលរដ្ឋខ្មែរជាង ១០០នាក់ ចាញ់បោកមេខ្យល់ នាំចូលថៃ
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានអន្តរាគមន៍សហការជាមួយអាជ្ញាធរថៃ សម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន ១០៤នាក់ ក្នុងនោះប្រុស៦៥នាក់ ដែលត្រូវបានមេខ្យល់នាំចូលមកប្រទេសថៃដោយខុសច្បាប់ តាមច្រករបៀង ហើយត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១៩ ខែតុលានេះថា នៅពេលជួបជាមួយពលករខ្មែរទាំងនោះ ក្រុមការងារស្ថានអគ្គកុងស៊ុលបានធ្វើការអប់រំអំពីហានិភ័យ នៃការឆ្លងដែនខុសច្បាប់ និងហានិភ័យ នៃការរីករាលដាលជំងឺកូវីដ-១៩ និងបានសហការជាមួយអាជ្ញាធរថៃ និងអាជ្ញាធរកម្ពុជាបញ្ជូនពួកគាត់ទាំង១០៤នាក់ ត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងៃដដែល។

គួររំលឹកដែរថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ក៏បានជួយពលករខ្មែរចំនួន ០៧នាក់ ក្នុងនោះមានស្រី០៤នាក់ និងកូនក្មេង០១នាក់ ឱ្យត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីពួកគាត់ទាំងនោះបានធ្វើដំណើរមកពីបណ្តាខេត្តនានា នៅក្នុងទឹកដីប្រទេសថៃ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ២៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


