ព័ត៌មានជាតិ
អគ្គកុងស៊ុលកម្ពុជានៅថៃ សម្របសម្រួលបញ្ជូនពលករខ្មែរ ២១នាក់ វិលត្រឡប់មកកម្ពុជាវិញ
លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅថ្ងៃនេះថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរ ចំនួន២១នាក់ និងកុមារ២នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមការងាររបស់ស្ថានអគ្គកុងស៊ុលដឹកនាំដោយលោកអគ្គកុងស៊ុល រួមជាមួយមន្ទីរការងារខេត្តសាកែវ អាជ្ញាធរមូលដ្ឋានស្រុកតាប្រាយ៉ា និងស្រុកគោកធ្យូង ខេត្តសាកែវ ចុះសួរសុខទុក្ខបងប្អូនកម្មករខ្មែរ ព្រមទាំងបាននាំយកស្បៀងអាហារមួយចំនួនដូចជា អង្ករ មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ត្រីប្រលាក់គ្រៀម ទឹកដោះគោ និងសម្ភារៈមួយចំនួនទៀត ចែកជូនបងប្អូនកម្មករខ្មែរ នៅស្រុកតាប្រាយ៉ា ចំនួន៥៥ គ្រួសារ និងនៅស្រុកគោកធ្យូងចំនួន៧៣គ្រួសារផ្សេងទៀត ដើម្បីជួយសម្រាលទុក្ខលំបាក ដោយសារការរីករាលដាលជំងឺកូវីដ-១៩ផងដែរ៕


អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



