ព័ត៌មានជាតិ
ទំនាក់ទំនងកម្ពុជា-ចិន លើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ
ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន បានឈានដល់ដំណាក់កាលថ្មីមួយទៀតលើសពីមិត្តភាពដែកថែប ទៅជាមិត្តភាពក្នុងកម្រិតត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នា កសាងវឌ្ឍនភាព វិបុលភាព និងការយល់ចិត្តថ្លើមគ្នា។ នេះជាការបញ្ជាក់របស់លោក អ៊ុក ទី អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម។

លោក អ៊ុក ទី បានលើកឡើងទៀតថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ។ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម លើកឡើងបែបនេះ នៅក្នុងសន្និសីទផ្សព្វផ្សាយស្តីពី ពិព័រណ៍ផលិតផលនាំចេញ-នាំចូលចិន លើកទី១៣៣ នៅខេត្តក្វាងទុង ប្រទេសចិន ដែលសន្និសីទនេះ នៅរាជធានីភ្នំពេញ កាលពីថ្ងៃ សុក្រ កន្លងទៅ។

លោក ចាង ស៊ឺ ហុង អនុប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មក្រៅប្រទេសចិន បានលើកឡើងថា ពិព័រណ៍នេះ ជាព្រឹត្តការណ៍ពាណិជ្ជកម្មដ៏ធំមួយ របស់ប្រទេសចិន ជាចំណុចប្រសព្វរវាងពាណិជ្ជករ អាជវីករ ទាំងអស់ទូទាំងពិភពលោក មកជួបជុំគ្នា និងស្វែងរកដៃគូពាណិជ្ជកម្ម ដែលមានក្រុមហ៊ុនរាប់ម៉ឺនចូលរួម ជាពិសេសក្រុមហ៊ុនធំៗរបស់ប្រទេសចិនចំនួនជិត៥០០០ បានចូលរួមផងដែរ។ ក្រៅពីការតាំងបង្ហាញនូវផលិតផលនាំចេញ-នាំចូល និងបច្ចេកវិទ្យាទំនើបៗ ក៏មានរៀបចំវេទិកាធុរកិច្ចជាច្រើនទៀត និងមានរៀបចំតាំងបង្ហាញផលិតផលតាមអនឡាញពេញមួយឆ្នាំផងដែរ។
នេះជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា ដែលមានបំណងចង់រកដៃគូពាណិជ្ជកម្ម ជាមួយប្រទេសចិន ដោយសភាពាណិជ្ជកម្មកម្ពុជា នឹងមានគម្រោងរៀបចំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ដោយឆ្លងកាត់ទីក្រុងក្វាងចូវរយៈពេលខ្លីដើម្បីធ្វើជំនួបពាណិជ្ជកម្ម បន្ទាប់មកប្រតិភូសភាពាណិជ្ជកម្មនឹងបន្តដំណើរទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២០ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។ នេះជាការបញ្ជាក់របស់លោកឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា។
ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើដល់គណៈកម្មការរៀបចំពិព័រណ៍ទំនិញនាំចេញ-នាំចូលចិនបន្តការជួបជុំគ្នា ដើម្បីប្រមូលកៀរគរពាណិជ្ជករ ក្រុមហ៊ុនសហគ្រាសកម្ពុជា ទៅចូលរួមពិព័រណ៍ខាងលើឱ្យបានច្រើនថែមទៀត ក្នុងគោលបំណងផ្លាស់ប្តូរបេសកកម្មពាណិជ្ជកម្មទៅវិញ ទៅមក និងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឱ្យបានច្រើនជាងមុនបន្ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ