Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ការបកស្រាយ​របស់​ក្មួយ​តាំង ហ្គិ​ច​លៀង មានបំណង​ល្អ​ទេ​

បានផុស

នៅ

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានប្រកាស​ឱ្យ​បញ្ចប់​ការវាយប្រហារ​គ្នា​រឿង​អ្នកមាន និង​អ្នកក្រ​។ នេះ​បើ​តាម​សារ​សំឡេង​ពិសេស​របស់​សម្តេច​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​នា​ល្ងាច​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២៣​នេះ​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មានប្រតិកម្ម​ផ្សេងៗ​គ្នា​ទៅនឹង​ការបកស្រាយ​របស់លោក​ស្រី តាំង ហ្គិ​ច​លៀង ដែលជា​អគ្គនាយិកា​ក្រុមហ៊ុន HL គ្រុប​ពី​ភាពខុសគ្នា​រវាង​អ្នកមាន និង​អ្នកក្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ការបកស្រាយ​របស់លោក​ស្រី​តាំង ហ្គិ​ច​លៀង មានបំណង​ល្អ និង​មាន​ទិសដៅ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ​ផ្នត់គំនិត ប៉ុន្តែ​អ្វីដែល​ខ្វះចន្លោះ​គឺ​ការរៀប​ពាក្យ​ក្នុងការ​និយាយ ដែល​ការរៀប​ពាក្យ​នេះ​គឺ​បញ្ហាសំខាន់​ក្នុង​ការធ្វើ​បទឧទ្ទេសនាម បាឋកថា សង្កថា​ជាដើម​។ កម្ពុជា​គឺជា​ ប្រទេស​ដែល​មិនមាន​ការប្រកាន់​វណ្ណៈ​ទេរ​វាង​អ្នកមាន និង​អ្នកក្រ​នោះទេ ពិតមែន​យើង​មាន​ពាក្យ​«​អ្នកមាន និង​អ្នកក្រ​»​នៅក្នុង​ពេលវេលា​ធ្វើ​បាឋកថា ឬ​ពេលវេលា​នៃ​ការធ្វើ​បទ​បង្ហាញ​ណាមួយ​មិនគួរ​យកពាក្យ​អ្នកមាន និង​អ្នកក្រ​មកប្រើប្រាស់​ទេ​។ សម្តេច​បាន​គូសបញ្ជាក់ថា គេ​អាច​ប្រើប្រាស់​ពាក្យ ឬ​ប្រយោគ​ផ្សេង​ដូចជា​អ្នកមាន​ជីវភាព​ធូរធារ និង​អ្នកមាន​ជីវភាព​ទន់ខ្សោយ ដែល​ពាក្យ​យកមកប្រើ​ជំនួស​។

សម្តេច​បាន​បន្ថែមថា យើង​ចង់ឱ្យមាន​ការបណ្តុះបណ្តាល ចែករំលែក​បទពិសោធ​ន៍​របស់​បុគ្គល​ជោគជ័យ ហើយ​យើង​ក៏​ចង់ឱ្យ​ប្រទេស​របស់​យើង​មានការ​រីកលូតលាស់​ដោ​យ​មិន​ធ្វើតាម​របប​ប៉ុលពត ដែល​កម្ទេចចោល​អ្នកមាន ហើយ​ទុក​តែ​អ្នកក្រ​នោះទេ​។ យើង​ចាំបាច់​ខិតខំ​ធ្វើ​យ៉ាងម៉េច​ឱ្យ​អ្នកមាន​ជីវភាព​ខ្សត់ខ្សោយ មាន​ជីវភាព​កាន់តែ​ប្រសើរឡើង ទោះបី​មិន​ដូចគ្នា៕

សូម​ស្តាប់​ប្រសាសន៍​សម្តេច​ ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម