ព័ត៌មានជាតិ
ការជ្រើសពូជស្រូវសុទ្ធ ជួយបង្កើនទិន្នផលវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា
ការជ្រើសរើសពូជសុទ្ធល្អ យកទៅដាំដុះ នឹងជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ឱ្យទទួលបានទិន្នផលច្រើន និងគុណភាពខ្ពស់ ក្នុងការប្រកួតប្រជែងលើទីផ្សារជាតិ និងអន្តរជាតិ។ នេះជាការលើកឡើងរបស់លោក យ៉ង់ សាំងកុមារ។

ថ្លែងនៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ពូជស្រូវក្រអូបថ្មី ចំប៉ី ៧០ កាលពីថ្ងៃទី ០៥ មេសា លោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកកាត់ពូជស្រូវ បានលើកឡើងថា កន្លងមកការដាំដុះស្រូវរបស់ប្រជាកសិករប្រើប្រាស់ពូជមិនល្អ ធ្វើឱ្យទិន្នផលដែលប្រមូលបានពិបាករកទីផ្សារ ដោយឈ្មួញ និងក្រុមហ៊ុនទម្លាក់តម្លៃទាប។
ទោះយ៉ាងណា លោកថា ក្រសួងកសិកម្ម កំពុងយកចិត្តទុកដាក់ដោះស្រាយជាមួយក្រុមហ៊ុនស្រូវអង្ករ ដើម្បីកំណត់ឱ្យក្រុមហ៊ុនទាំងនោះប្រើប្រាស់ពូជសុទ្ធល្អ និងមានការទទួលស្គាល់ពីក្រសួង ទើបធ្វើឱ្យវិស័យស្រូវអង្ករនៅកម្ពុជា ទទួលបានផលវិជ្ជមានខ្ពស់ និងជោគជ័យតាមផែនការ។

ជាមួយគ្នានេះ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម បានថ្លែងប្រាប់អ្នកសារព័ត៌មាន បានបញ្ជាក់ថា ការប្រើពូជស្រូវសុទ្ធ ក្នុងការដាំដុះ និងទទួលបានគុណភាពល្អ ការលូតលាស់ខ្លាំង មិនមានគ្រាប់ស្មៅ ផ្លៃទុំស្រុះគ្នា និងធ្វើឱ្យទិន្នផលកើនពី១០ ទៅ១៥ភាគរយ ខណៈតម្លៃក៏លក់បានថ្លៃខ្ពស់ផងដែរ។
ពាក់ព័ន្ធនឹងការជ្រើសរើសពូជស្រូវនេះ អូស្រ្តាលី បានចូលរួមយ៉ាងសកម្ម ដើម្បីអភិវឌ្ឍវិស័យកសិកម្មលើការដាំដុះស្រូវនៅកម្ពុជា។
លោក Justin Whyatt អគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា រំពឹងថា ប្រជាកសិករកម្ពុជាជ្រើសរើសយកពូជស្រូវ «ចំប៉ីស៧០»ដាំដុះ ដើម្បីជួយវិស័យកសិកម្មស្រូវអង្ករនៅកម្ពុជា នឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន រួមទាំងធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានទំនាក់ទំនងល្អថែមទៀតផង។

ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប ដែលបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវ និបអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងឆ្នាំ២០២២ ។ ពូជស្រូវនេះបានអភិវឌ្ឍឡើងក្នុងឆ្នាំ២០១៣ តាមការបង្កាត់រវាងពូជស្រូវផ្ការំដួលជាប្រភេទពូជស្រូវកណ្តលប្រកាន់រដូវ ដែលមានគុណភាពអង្ករប្រណីត ជាមួយនឹងស្រឡាយស្រូវ CNI9024 ជាស្រឡាយស្រូវស្រាលមិនប្រកាន់រដូវមានដងដើមល្អមកពីប្រទេសចិន ។
ក្រោយពីធ្វើពិសោធន៍និងជ្រើសរើសអស់រយៈពេល៩ឆ្នាំ វិទ្យាស្ថានបានសម្រេចស្នើសុំបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការនៅខែធ្នូ ឆ្នាំ២០២២ តាមរយៈគណៈកម្មាធិការបញ្ចេញពូជដំណាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
ពូជស្រូវ «ចំប៉ីស៧០» ជាពូជស្រូវស្រាលក្រអូប មិនប្រកាន់រដូវ ដែលអាចច្រូតកាត់បានក្នុងរយៈពេល៩៣ ទៅ៩៧ថ្ងៃ ក្រោយព្រោះ ឬសាប ។ ស្រូវ «ចំប៉ីស៧០» អាចផ្តល់ផលជាមធ្យម ៤,៣ តោន ក្នុង១ហិកតា ។ ដោយសារវាមានអាយុកាលខ្លី គេអាចដាំដុះនៅដើមរដូវវស្សា (ដំណាំទីមួយនៃរដូវ ឬស្រូវដើមរដូវ) ក្នុងរដូវវស្សា(ដំណាំទីពីរនៃរដូវ) ចុងរដូវវស្សា ស្រូវប្រដេញទឹក (ដំណាំចម្លោះរដូវវស្សា និងរដូវប្រាំង) និងលក្ខខណ្ឌប្រាំងស្រោចស្រព ៕


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


