ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ឆ្នាំងឱ្យអ្នកចិញ្ចឹមត្រីក្នុងបែបម្លាស់ទីទៅតំបន់ទឹកជ្រៅបញ្ចៀសត្រីងាប់
បន្ទាប់ពីមានករណីត្រីចិញ្ចឹមក្នុងបែងាប់នៅក្រុងកំពង់ឆ្នាំងនាប៉ុន្មានថ្ងៃកន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចអនុញ្ញាតឱ្យម្ចាស់បែបម្លាស់ទីទៅតំន់ទឹកជ្រៅ។
ត្រីចិញ្ចឹមក្នុងបែបានចាប់ផ្ដើមងាប់ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា ដោយសារអាកាសធាតុក្ដៅ និងមានភ្លៀងធ្លាក់មួយមេធំ ធ្វើឱ្យទឹកទន្លេជូ ដែលនាំឱ្យប៉ះពាល់ដល់ត្រី។ នេះបើតាមការអះអាង របស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង។

លោក ស៊ុន សុវណ្ណរិទ្ធិប្រាប់ថា៖ «កាលណាទឹកវាក្ដៅខ្លាំងពេក ខែ ៤ អញ្ចឹងវាធ្វើឱ្យទឹកជូ វាធ្វើឱ្យប៉ះពាល់ដល់ត្រី។ ខែនេះ អ្នកណាបម្លាស់ទីទៅទឹកជ្រៅឱ្យទាន់ទៅ វាមិនអីទេ ខណៈខេត្តឱ្យបម្លាស់ទីទៅទឹកជ្រៅ»។
ប្រភពព័ត៌មានដែលកម្ពុជាថ្មីទទួលបានថា មានត្រីប្រមាណ ៤០០ តោនបានងាប់ដោយសារ អាកាសធាតុក្ដៅ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមេសា។ ប៉ុន្តែលោកអភិបាលខេត្តកំពង់ឆ្នាំងអះអាងបញ្ជាក់ថា ត្រីតាមបែដែលងាប់មានចំនួនតិចតូចប៉ុណ្ណោះ មិនដល់ខ្ទង់រយតោននោះទេ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


