ព័ត៌មានជាតិ
សង្ក្រាន្តវិទ្យាល័យព្រះសីហនុ ឆ្នាំនេះមានមនុស្សចូលរួមច្រើន
កំពង់ចាម ៖ ខេត្តកំពង់ចាម បានត្រៀមរៀបចំសង្ក្រាន្តនៅតាមគោលដៅទេសចរ និងតាមសាលារៀនជាច្រើន ដើម្បីបង្កភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ជាក់ស្ដែង វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម បានចាប់ផ្តើមលេងកម្សាន្តហើយ។

វិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម បានគម្រោងរៀបចំតុបតែង កម្មវិធីសប្បាយៗឲ្យបានច្រើន ជាពិសេសនោះ រក្សានូវ ល្បែងរបាំ ប្រជាប្រិយខ្មែរ ដើម្បីឲ្យសិស្សានុសិស្ស បានកម្សាន្ត និងយល់ដឹងពីទំនៀមទម្លាប់ប្រពៃណីខ្មែរផង។ លោក ថាវ សុខផល នាយកវិទ្យាល័យព្រះសីហនុ បានឲ្យដឹងដែរថា ឆ្នាំ២០២៣នេះ សម្រាប់សង្ក្រាន្តវិទ្យាល័យព្រះសីហនុ បានគម្រោងរៀបចំ ឲ្យប្លែកជាងរាល់ឆ្នាំ និងអំពាវនាវដល់ពលរដ្ឋ យុវជនយុវតីចូលរួមសប្បាយ រាំលេងកម្សាន្តឲ្យបានច្រើននៅថ្ងៃទី៦ ទី៧ និងទី៨ខែមេសានេះ។

ក្នុងនោះដែរ គណៈគ្រប់គ្រងវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ក៏បានលេងល្បែងប្រជាប្រិយ ខ្មែរ ដើម្បីបង្កការកម្សាន្ត និងអភិរក្សល្បែងប្រជាប្រិយខ្មែរផងដូចជា ទាញព្រ័ត្រ វាយក្អម ស្តេចចង់ បោះអង្គញ់ ចាប់កូនខ្លែង រាំលេងកម្សាន្ត និងកម្មវិធីសប្បាយៗជាច្រើនទៀត ធ្វើយ៉ាងណាឲ្យប្លែក និងល្អជាងឆ្នាំមុនៗ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្ត ក៏ពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ឲ្យបានល្អក្នុងឱកាសនោះដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ









-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


