ព័ត៌មានជាតិ
អាជ្ញាធរខេត្តជួបពិភាក្សាជាមួយប្រតិភូអ្នកនយោបាយវ័យក្មេងនៃសាលា Konrad Adenauer មកពីបណ្តាប្រទេសអាស៊ីចំនួន១០
សៀមរាប ៖ នៅរសៀលថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២៣ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោកទៀ សីហា អភិបាលខេត្ត បានជួបពិភាក្សាជាមួយប្រតិភូអ្នកនយោបាយវ័យក្មេង នៃសាលា Konrad Adenauer មកពីបណ្តាប្រទេសអាស៊ីចំនួន១០ ដឹកនាំដោយលោក Andreas Michael Klein នាយកកម្មវិធីនយោបាយប្រចាំតំបន់អាស៊ី របស់មូលនិធិខុនរ៉ាដអាឌិនណៅអ៊ែ ដែលមានការិយាល័យនៅប្រទេសសិង្ហបូរី ដើម្បីធ្វើការស្វែងយល់ អំពីការងារអនុវត្តលើអភិបាលកិច្ចរដ្ឋបាល នៅថ្នាក់ក្រោមជាតិ នៅសាលាខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរមានការពាក់ព័ន្ធផងដែរ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និង ការបង្ហាញសមាសភាពអ្នកចូលរួម រួចមក មាន ប្រសាសន៍នោះដែរ លោក Andreas Michael Klein បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប ដែលបានធ្វើកិច្ចអភិវឌ្ឍន៍ក្រុងសៀមរាប ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកកាន់តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រមួយនេះ ។

លោកក៏បានលើកពីគោលបំណងរបស់ក្រុមប្រតិភូ ចូលជួបសម្តែងការគួរសមជា មួយអាជ្ញាធរខេត្តសៀមរាប ដើម្បីសិក្សាស្វែងយល់ អំពីរបៀបរបបការងារ លើការអនុវត្តអភិបាលកិច្ច នៅថ្នាក់ក្រោមជាតិ នៃ ខេត្តសៀមរាប ដោយបានផ្តោតសំខាន់លើការបង្កើតក្រុងថ្មី នៅខេត្តសៀមរាប , វិស័យទេសចរណ៍ក្នុងខេត្ត , បញ្ហានៅពេលជួបវិបត្តិជំងឺកូវីដ១៩ និង ការងារអប់រំសិក្សាក្នុងបរិបទកូវីដ១៩ ព្រមទាំងការចូលមកវិនិយោទុននៅក្នុងខេត្ត និង ការគ្រប់គ្រងថវិកាក្នុងការលក់សំបុត្រចូលទស្សនាអង្គរ និងអំពីសហគ្រិនវ័យក្មេង ព្រមទាំងអំពីចរន្តការងាររដ្ឋបាលខេត្តផងដែរ។

មានប្រសាសន៍នោះដែរ លោក អ៊ឹង គឹមលាង ក៏បានធ្វើការបញ្ជាក់ជូនដល់គណៈប្រតិភូផងដែរថា ក្រោមការដឹកនាំ របស់នាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក មគ្គុទេសក៍ឯក សន្តិភាព បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍន៍ រីកចម្រើន លើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព។

ដោយកត្តានេះហើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អំណោយជា ថវិកា ១៥០លានដុល្លារ ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ និង ប្រព័ន្ធលូក្រោមដី និង ការស្តារស្ទឹងសៀមរាប ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិ ចូលមកខេត្តសៀមរាប ។

ក្នុងនោះលោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរ អំពីរបៀបរបបការងាររដ្ឋបាលខេត្តរហូតដល់ថ្នាក់មូលដ្ឋាន ទៅតាមខ្សែរយៈបណ្តោយរបស់ខ្លួន។ លោកក៏បានបញ្ជាក់ថា នៅចំពោះមុខនេះរដ្ឋបាលខេត្តនឹងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ការអភិវឌ្ឍន៍ទីក្រុងថ្មី ហើយទីក្រុងចាស់យើងធ្វើការថែរក្សាទៅតាមទំនើបកម្ម តាមប្រព័ន្ធជីឌីថល។

ចំពោះទីក្រុងថ្មី (ទីក្រុងរុនតាឯក) ហើយត្រូវបានឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅទីនោះ ដោយបានរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថ្មី ទឹក ភ្លើង ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម ផ្សារ សាលារៀន ព្រមទាំងទីក្រុងថ្មីមួយទៀត ស្ថិតនៅជិតអាកាសយានដ្ឋានថ្មី ដែលរៀបចំដោយអង្គការ ចាយកា ក្នុងការអភិវឌ្ឍន៍ និង រៀបចំ។
លោកក៏បានបញ្ជាក់ផងដែរ ក្នុងពេលជួបវិបត្តិកូវីដ១៩ ប្រទេសកម្ពុជា ក៏បានជួបនូវ ផលលំបាកលើវិស័យសេដ្ឋកិច្ច ហើយវិស័យអប់រំក៏បានផ្អាក់ការសិក្សាដល់សិស្ស ដោយរៀនតាមប្រព័ន្ធអនឡាញតាមផ្ទះ ។ ក្រោយប្រមុខរាជរដ្ឋាភិបាល បានធ្វើការចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីដូសមូលដ្ឋានរហូតដល់ដូសបន្តបន្ទាប់ ធ្វើឲ្យជំងឺកូវីដមានការធូរស្រាល និង បានធ្វើការបើកប្រទេសឡើងវិញ ហើយបានធ្វើឲ្យវិស័យទេសចរណ៍ ក៏ចាប់ដំណើរការឡើងវិញផងដែរ ។ ចំពោះការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរ គឺត្រូវបានមានគណៈកម្មការ ដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកក៏បានបញ្ជាក់ផងដែរថា ចំពោះសហគ្រិនវ័យក្មេង ប្រមុខរាជរដ្ឋាភិបាល បានជំរុញ ពង្រឹងពង្រីកមកដល់ថ្នាក់ក្រោមជាតិផងដែរ។ ចំពោះចរន្តការងារនៃរដ្ឋបាលខេត្ត ក្រុង ស្រុក លើការផ្តល់សេវា ជូនប្រជាពលរដ្ឋ តាមរយៈយន្តការច្រកចេញចូលតែមួយ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការបញ្ជាក់ជូនផងដែរ ដល់គណៈប្រតិភូទាំងអស់ បើចងអំពីកិច្ចការអ្វីនោះ សូមធ្វើការទំនាក់ទំនងជាមួយ ទីចាត់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ រដ្ឋបាលខេត្តសៀមរាប៕
ដោយ ៖ គឿនវេត

-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទស្សនិកជនថៃរិះគន់ Pu Praya រឿងស្លៀកពាក់ដើរលើកម្រាលព្រំ Cannes
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
Kimberly តារាស្រីថៃម្នាក់គត់ ចូលរួមសម្ពោធគ្រឿងអលង្ការលំដាប់ពិភពលោក នៅអ៊ីតាលី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ហ្វាន់ ពីងពីង ប្រជែងសម្រស់ជាមួយម្តាយ Elon Musk លើកម្រាលព្រំក្រហម Cannes
-
វប្បធម៌ ជំនឿ១ សប្តាហ៍ មុន
ធ្វើដូចម្ដេចទើបដឹងថា សិលាចារឹកក្លែងបន្លំ ខណៈមានការបន្លំច្រើន?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
៤ ឈុតដ៏លេចធ្លោពី ស៊ីន យូប៊ីន ក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes ទាក់ទាញសារព័ត៌មានធំៗក្រៅស្រុក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
កូនស្រីពៅលោក ថាក់ស៊ីន ជិះយន្តហោះទៅជួបឪពុក និងលោកស្រី យីងឡាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សិប្បកម្មស្វាយចន្ទីមួយនៅខេត្តកំពង់ធំ ពង្រីកទីផ្សារនាំចេញផលិតផលសម្រេចទៅកាន់ប្រទេសចំនួន៣ បន្ថែមទៀតនៅក្នុងឆ្នាំ២០២៣