ព័ត៌មានជាតិ
៤ ខែឆ្នាំនេះ មានមនុស្សស្លាប់-របួស ជាង ៣០ នាក់ និងឆេះផ្ទះជិត ៣០០ ខ្នង ដោយអគ្គិភ័យ
រយៈពេល ៤ ខែ ឆ្នាំ ២០២៣ នេះ គ្រោះអគ្គិភ័យ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ៣០ នាក់ និងឆេះផ្ទះជិត ៣០០ ខ្នង ព្រមទាំងឆេះតូបលក់ដូរ សាលារៀន និងអគារផ្សេងៗមួយចំនួនទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ៥ ឧសភានេះថា ចាប់ពីខែមករា រហូតមកដល់ខែមេសា ឆ្នាំ ២០២៣ នេះ គ្រោះអគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ២៥៦ លើក បណ្ដាលឲ្យខូចខាតផ្ទះ ២៩០ ខ្នងល្វែង, ឆេះតូបផ្សារ ២១ តូប, ឃ្លាំងទំនិញ ២ ,សាលារៀន ១ ខ្នង ,រោងចក្រសិប្បកម្ម ៥ កន្លែង, អគាររដ្ឋបាល ៥ កន្លែង, ស្លាប់មនុស្ស ១៣ នាក់ ,និងរបួស ១៩ នាក់។

លោកបានបន្តថា ក្នុងចំណោមគ្រោះអគ្គិភ័យចំនួន ២៥៦ លើក កើតនៅរាជធានីភ្នំពេញច្រើនជាងគេមាន ៤៤ លើក បណ្ដាលឲ្យខូចខាតផ្ទះ ៣៣ ខ្នងល្វែង ,ឃ្លាំងទំនិញ ២ ,រោងចក្រសិប្បកម្ម ១ កន្លែង ,ស្លាប់មនុស្ស ៣ នាក់ ,និងរបួស ២ នាក់។

លោកបានបន្តទៀតថា ចំណែកអ្នកស្លាប់ចំនួន ១៣ នាក់ ដោយសារអគ្គិភ័យ ក្រៅពីរាជធានីភ្នំពេញ ៣ នាក់ ក្នុងនោះខេត្តកណ្ដាល ស្លាប់ ១ នាក់, តាកែវ ១ នាក់ ,ស្វាយរៀង ២ នាក់ ,ស្ទឹងត្រែង ១ នាក់ ,កំពង់ចាម ៣ នាក់ ,និងខេត្តព្រះសីហនុ ២ នាក់។

លោកបានបន្ថែមថា ចំនួនអគ្គិភ័យ ៤ ខែ ឆ្នាំ ២០២៣ នេះ បើធៀបទៅនឹងរយៈពេល ៤ ខែដូចគ្នា កាលពីឆ្នាំ ២០២២ កន្លងទៅ ឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយ ៤ ខែឆ្នាំមុន មានករណីអគ្គិភ័យកើតឡើងចំនួន ១៨៣ លើក បណ្ដាលឲ្យខូចខាតផ្ទះ ២៣៩ ខ្នងល្វែង, តូបផ្សារ ៤០ តូប, ឃ្លាំងទំនិញ ៩ ,សាលារៀន ២ ខ្នង ,រោងចក្រសិប្បកម្ម ៥ កន្លែង, អគាររដ្ឋបាល ២ កន្លែង ,ស្លាប់មនុស្ស ៥ នាក់ ,និងរបួស ២៣ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


