ព័ត៌មានជាតិ
ក្រោយបញ្ចប់ស៊ីហ្គេម សម្ដេចតេជោ ថ្លែងថា លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិចាយអត់អស់ទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការសម្រេចចិត្តរបស់សម្ដេច គឺពិតជាត្រឹមត្រូវចំពោះការមិនយកប្រាក់ សម្រាប់ប្រទេសចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ។

ការលើកឡើងនេះ នៅគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ចំនួន ១,៣៩៦នាក់ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បានបិទបញ្ចប់ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ប្រកប ដោយជោគជ័យ កាលពីយប់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣ ហើយគណៈប្រតិភូកីឡាតាមបណ្ដាប្រទេសនានា ក៏បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសពួកគេវិញ ជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តថា សម្ដេច បានសម្រេចចិត្តត្រូវក្នុងការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមប្រកប ដោយការទទួលខុសត្រូវ ហើយប្រទេសដែលចូលរួមមិនតម្រូវឲ្យចំណាយថវិកាឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ខ្ញុំគិតថា ខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះ ចាប់ពីយកគំនិតផ្ដួចផ្ដើមស្ដីអំពីសមាហរកម្មអាស៊ានមួយផ្នែកបញ្ចូលមក តាម រយៈនៃការមិនបង់ថ្លៃ»។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តទៀតថា «លុយអាចចាយអស់ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះ និងកិត្តិយសជាតិចាយអត់អស់ទេ។ សូមជម្រាបថា ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ