ព័ត៌មានជាតិ
ការនាំចូលវត្ថុធាតុដើមពីចិន បានបង្កើនចំណូលដល់កម្ពុជា និងបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់
វត្ថុធាតុដើម ដែលកម្ពុជា នាំចូលពីចិនជាច្រើន បានបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់ និងផលិតទំនិញសម្រាប់នាំចេញយ៉ាងច្រើនសន្ធឹក។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី ២២ ឧសភា សម្តេចតេជោ បានលើកឡើងដូច្នេះថា « ពេលដែលយើងទៅសម្ពោធផ្លូវនៅវាលវែង ខ្ញុំបានស្នើឯកឧត្តម វ៉ាង វិនធៀនថា ឱ្យបញ្ជូននូវវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់បណ្តារោងចក្រនៅកម្ពុជា…វិបត្តិវត្ថុធាតុដើមនេះ គឺវាធ្វើឱ្យរោងចក្រនៅក្នុងប្រទេសយើងអាចជួបការលំបាក …ដូច្នេះគេក៏យល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ចិន មិនមានតុល្យភាពទេ គឺកម្ពុជា នាំចេញទៅចិនតិច ឯចិននាំចូលមកកម្ពុជាច្រើនជាង តែកុំភ្លេចថា អ្វីដែលចិននាំចូលមកកម្ពុជានោះ គឺការផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីបង្កើតការងាររាប់លាននាក់ ហើយបញ្ចេញផលិតផលដែលផលិតបានទៅទីផ្សារប្រទេសជាច្រើន»។

សម្តេច មានប្រសាសន៍ថា តាមរយៈការនាំចេញទំនិញនេះ បានផ្តល់ចំណូលសម្រាប់កម្ពុជា ជាច្រើន។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មចំនួន៣,៨៩ ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៤ខែ ចាប់ពីខែ មករា ដល់ មេសា ឆ្នាំ ២០២៣ ក្នុងនោះ កម្ពុជា នាំចេញទៅចិន គិតជាទឹកប្រាក់មានចំនួនជិត ៣៤០លានដុល្លារ និងនាំចូលមកវិញ មានចំនួនជាង ៣.៤៥ពាន់ដុល្លារ។ នេះបើយោងតាមទិន្នន័យពាណិជ្ជកម្ម ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា ក្នុងឆ្នាំ ២០២២ ពាណិជ្ជកម្មកម្ពុជា-ចិន មានចំនួនសរុប ១១ ៦៨៦,១៦៤ លានដុល្លារកើនឡើង ៤,៤ ភាគរយធៀបឆ្នាំ ២០២១ ក្នុងនោះកម្ពុជានាំទំនិញទៅទីផ្សារប្រទេសចិន ១ ២៤០,៦៣ លានដុល្លារ ថយចុះ ១៧,៩ ភាគរយ និងទំនិញកម្ពុជានាំចូលពីចិន មាន ចំនួន ១០ ៤៤៥,៥៣៣ លានដុល្លារ កើន ៧,៩ ភាគរយ។
សូមបញ្ជាក់ថា កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់ពីឆ្នាំ២០១០កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្ស៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាងសហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣នេះ៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


