Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតចិន៖ ទំនាក់ទំនងចិន-កម្ពុជា ជាគំរូដែលបង្ហាញថាប្រទេសធំ និងតូចអាចគោរពគ្នាដោយស្មើភាព

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បានលើកឡើងថា ប្រទេសទាំងឡាយមិនមាន​ការបែងចែកថាធំឬតូច មានឬក្រ គឺសុទ្ធតែមានភាពស្មើគ្នា ដោយលោកបានលើកយកចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជា ជាឧទាហរណ៍ជាក់ស្តែង ដែលបង្ហាញពីការគោរពគ្នាទៅវិញទៅមក និងសមភាពរវាងប្រទេសនិងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងតាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីលោកបានចែករំលែកសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលលើកឡើងអំពី «ភូមិសាស្ត្របាល់ទាត់»។ នៅក្នុងសំណេរនោះ សម្តេចតេជោបានលើកឡើងថា ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ បានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមាន ឬក្រ ប្រទេសធំ ឬតូច និងមិនរើសអើងចំនួនប្រជាជននោះទេ ដោយប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានប្រជាជនតិច ក៏អាចប្រកួតប្រជែង និងយកឈ្នះក្រុមខ្លាំងៗបាន។ 

សម្តេចតេជោបានចាត់ទុកថា៖« វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រនិងចំនួនប្រជាជនតិចបានបង្ហាញថាបាល់ទាត់មិនរើសអើងប្រទេសមានឬក្រប្រទេសមានប្រជាជនច្រើនឬតិចនោះទេដែលនេះវាជា(ភូមិសាស្ត្របាល់ទាត់)ដែលនេះវាខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយដែលពិភពលោកកំពុងជ្រួលច្របល់បាត់សណ្តាប់ធ្នាប់»។

ដោយភ្ជាប់ទៅនឹងទស្សនៈនេះ លោក វ៉ាង វិនពីន បានសរសេរថា៖ ប្រទេសទាំងឡាយមិនមាន​ការបែងចែកថាធំឬតូច មានឬក្រ ខ្លាំងឬខ្សោយ គឺសុទ្ធតែមានភាពស្មើគ្នា នេះមិនត្រឹមតែបានឆ្លុះបញ្ចាំងតែលើទីលានបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏គួរតែត្រូវឆ្លុះបញ្ចាំងនៅក្នុងគ្រប់ទិដ្ឋភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ តាមរយៈសំណេរនេះលោក បានគូសរំលេចថា៖«ចំណងមិត្តភាព​ដែកថែបរវាង​ប្រទេសចិននិងកម្ពុជា គឺជាគំរូនៃការគោរពគ្នាទៅវិញទៅមក និងសមភាពគ្នាទៅវិញទៅមករវាងប្រទេសនិងប្រទេស»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម