ព័ត៌មានជាតិ
តើការដោះស្រាយបណ្ដឹងតវ៉ានៅក្រុមប្រឹក្សាធម្មនុញ្ញមានដំណើរយ៉ាងណា?
ក្រោយ គ.ជ.ប បានបដិសេធការចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរបានប្រកាសដាក់ពាក្យប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។ តើនីតិវិធីនៃការដោះស្រាយបណ្ដឹងនៅក្រុមប្រឹក្សាធម្មនុញ្ញ មានដំណើរយ៉ាងណា?

បើតាមបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃបន្ទាប់ពីថ្ងៃទទួលបានពាក្យសុំ។ ករណី គ.ជ.ប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្ស នយោបាយណាមួយមិនបានបំពេញតាមលក្ខខណ្ឌ ឬចំណុចខ្វះខាត គឺ គ.ជ.ប ជូនដំណឹងទៅសាមីគណបក្សនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។ ក្នុងនោះ សាមីគណបក្សត្រូវបំពេញ ឬកែតម្រូវលក្ខខណ្ឌដែលខ្វះខាតយ៉ាង៥ថ្ងៃ បន្ទាប់ ពីថ្ងៃដែលទទួលបានលិខិតជូនដំណឹងរបស់ គ.ជ.ប។
ក្នុងករណីគណបក្សនយោបាយមិនបានបំពេញលក្ខខណ្ឌតាមការកំណត់នេះ គ.ជ.ប ត្រូវចាត់ទុកថា គណបក្សនោះបានបោះបង់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ដោយ គ.ជ.ប នឹងចេញសម្រេចបដិសេធលើការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត។

តែយ៉ាងណាមិញ គណបក្សនយោបាយអាចប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃបន្ទាប់ពីថ្ងៃបានទទួលសេចក្ដីសម្រេចបដិសេធរបស់ គ.ជ.ប។ នីតិវិធីនៃការដាក់ និងការទទួលពាក្យបណ្តឹង ត្រូវអនុវត្តតាមនីតិវិធីរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ប៉ុន្តែក្នុងករណីទទួលបានសេចក្តីសម្រេចបដិសេធ ហើយគណបក្សមិនបានដាក់ពាក្យបណ្ដឹងតវ៉ាទៅតាមពេលវេលាកំណត់ទេនោះ គឺត្រូវចាត់ទុកថាមិនបានប្ដឹងតវ៉ា។
បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧នេះ បានកំណត់ថា ក្រោយទទួលបានពាក្យបណ្ដឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវពិនិត្យ និងសម្រេចលើពាក្យបណ្ដឹងតវ៉ា ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ។ ប្រសិន បើក្រុមប្រឹក្សាធម្មនុញ្ញបានយល់ព្រមលើបណ្ដឹងតវ៉ា ក្រុមប្រឹក្សាធម្មនុញ្ញត្រូវចេញសេចក្ដីសម្រេចយល់ព្រម និងជូនដំណឹងទៅអ្នកប្ដឹងតវ៉ា និងបង្គាប់ឲ្យ គ.ជ.ប ចុះឈ្មោះគណបក្សក្នុងបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាបន្ទាន់។
ក៏ប៉ុន្តែប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធលើពាក្យបណ្តឹងតវ៉ា គឺមានន័យថា នេះជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា។ ក្រោយការដោះស្រាយរបស់ក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានបញ្ចប់ជាផ្លូវការ គ.ជ.ប ត្រូវបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយទាំងអស់ដែលបានចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តរបស់គណបក្សទាំងនោះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


