ព័ត៌មានជាតិ
ឆ្នាំ ២០២៣ គម្រោងបណ្តាញផ្លូវធំៗណាខ្លះក្នុងខេត្តកណ្តាលនឹងបញ្ចប់ការសាងសង់?
បណ្តាញផ្លូវគមនាគមន៍ធំៗមួយចំនួននៅក្នុងខេត្តកណ្តាល គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលបានឲ្យកម្ពុជាថ្មីដឹងថា បណ្តាញផ្លូវគមនាគមន៍ធំៗនៅក្នុងខេត្តកណ្តាលដែលគ្រោងបញ្ចប់នៅឆ្នាំ ២០២៣ មានមួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរថ្នាក់ជាតិ មួយចំនួននៅក្រោមរដ្ឋបាលថ្នាក់ខេត្ត និងមួយចំនួនមន្ទីរសាធារណការខេត្តជាអ្នកគ្រប់គ្រង។

កំណាត់ផ្លូវជាតិលេខ ២ ក្នុងភូមិសាស្រ្តក្រុងតាខ្មៅខេត្តកណ្តាល
លោក ម៉ឹង យូឡេង បានបញ្ជាក់ថា បណ្តាញផ្លូវគមនាគមន៍ធំៗស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ជាតិគ្រោងបញ្ចប់នៅឆ្នាំ ២០២៣ មានពីរគម្រោងគឺកំណាត់ផ្លូវជាតិលេខ ២ និងកំណាត់ផ្លូវជាតិលេខ ៥។ ដោយឡែកបណ្តាញផ្លូវដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការខេត្តមានគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ ១ កំណាត់ផ្លូវលេខ ១១៩ ពីស្អាងទៅស្រុកព្រៃកប្បាសខេត្តតាកែវ និងកំណាត់ផ្លូវជាតិលេខ ៧០ បេ នៅភូមិព្រែកតាមាក់ ឃុំព្រែកប្រសព្វ ស្រុកខ្សាច់កណ្តាល។ បន្ថែមពីនេះ នៅក្នុងឆ្នាំ ២០២៣ មន្ទីរសាធារណការខេត្តក៏គ្រោងបញ្ចប់ការរៀបចំប្រព័ន្ធលូនៅតំបន់ដែលតែងតែរងការលិចទឹកនៅលើកំណាត់ផ្លូវជាតិលេខ ២១ ផងដែរ។
ខេត្តកណ្តាលមានភូមិសាស្រ្តជាប់ដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ នៅមិនឆ្ងាយពីរាជធានីភ្នំពេញ ខណៈហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តត្រូវបានស្ថាបនាខ្វាត់ខ្វែងតភ្ជាប់ពីតំបន់ប្រជុំជនទៅតាមបណ្តាស្រុកនិងជនបទ។
ផ្លូវក្រវាត់ក្រុងទី ៣ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំដែលប្រើប្រាស់ថវិកាវិនិយោគជាង ២០០ លានដុល្លារព័ទ្ធជុំវិញភូមិសាស្រ្តខេត្តកណ្តាលនិងរាជធានីភ្នំពេញ ដែលគ្រោងបញ្ចប់ដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន