Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់​ប្រាប់​លោក​ហ្សែលលិនស្គីថា ចំពោះ​បញ្ហាសង្រ្គាមនៅអ៊ុយក្រែន គឺ​កម្ពុជា​គោរព និង​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

បានផុស

នៅ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទនេះ បាន​ជួបសន្ទនាតាមរយៈ​ទូរសព្ទជាមួយលោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនជាលើកទី២។

នៅក្នុងជំនួបលើកនេះ សម្តេចតេជោ បានបញ្ជាក់ប្រាប់លោក ហ្សែលលិនស្គី ថា ចំពោះបញ្ហាសង្រ្គាមនៅអ៊ុយក្រែន គឺកម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ នេះ​បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ​បាន​ឲ្យ​ដឹងថា តបតាម​សំណើ​របស់​លោក​វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ​ (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន​ សម្ដេចតេជោ ហ៊ុន សែន បាន​ទទួលជួប​សន្ទនា​តាមប្រព័ន្ទ​ទូរស័ព្ទ​ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងភ្នំពេញ។

សេចក្តីប្រកាសព័ត៌មានមានដូចខាងក្រោមនេះ ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម