ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យយកចិត្តទុកដាក់លើអ្នកណែនាំនិក្ខេបបទថ្នាក់បណ្ឌិត និងគណៈកម្មការការពារនិក្ខេបបទ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់ទៅលើអ្នកណែនាំនិក្ខេបបទថ្នាក់បណ្ឌិតផង និងគណៈកម្មការការពារនិក្ខេបបទថ្នាក់បណ្ឌិតផង ពីព្រោះនៅសាកលវិទ្យាល័យខ្លះអ្នកណែនាំនិក្ខេបបទម្នាក់ ទៅណែនាំនិក្ខេបបទទៅដល់ ២០ ទៅ ៣០នាក់។

ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣នេះ។ នៅក្នុងពិធីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រាន់តែបេក្ខបណ្ឌិតមានច្រើនរហូតដល់រាប់រយ ហើយអ្នកណែនាំនិក្ខេបបទថ្នាក់បណ្ឌិតម្នាក់ ទៅណែនាំនិក្ខេបបទទៅដល់ ២០ ទៅ ៣០នាក់ឯណោះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «មានកន្លែងខ្លះ គ្រាន់តែបេក្ខបណ្ឌិតចូលដល់រាប់រយហើយហ្នឹង ច្រើនពេកហើយ រួចហើយប៉ាត្រុងម្នាក់ បារាំងគេហៅប៉ាត្រុងអាហ្នឹង? ប៉ុន្តែយើងហៅថា អ្នកណែនាំនិក្ខេបបទ អ្នកណែនាំនិក្ខេបបទម្នាក់ ទៅណែនាំនិក្ខេបបទ ទៅដល់ ២០ ទៅ ៣០នាក់ទ ច្បាស់ជាទៅមិនរួចទេ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តណែនាំឲ្យបន្តពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ដែលមានបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះថា «អញ្ចឹងវាមានតែវិធីសាស្រ្ដ នៅក្នុងការទាញយកសាស្រ្ដចារ្យដែលពូកែៗ និងមានបទពិសោធន៍ ដើម្បីធ្វើជាអ្នកណែនាំនិក្ខេបបទ នៅក្នុងការសិក្សានៅទីនេះ បើមិនដូច្នេះទេនិក្ខេបបទរបស់យើង ចេះតែសរសេរទៅ អញ្ចឹងចេះតែជាប់ នាំគ្នាជាប់ៗៗពេញទឹកពេញដីទៅទាំងអស់ ប៉ុន្តែនិក្ខេបបទមិនដឹងបែរមុខទៅខាងណាផងទេ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ការការពារនិក្ខេបបទថ្នាក់បណ្ឌិតនៅកម្ពុជា មានភាពធូរបន្តិចដោយជួនកាលគណៈកម្មការការពារ ត្រឹមតែ ៣នាក់ ឬក៏ ២ជាដើម។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហាអ្នកណែនាំនិក្ខេបបទផង និងគណៈកម្មការការពារនិក្ខេបបទ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


