ព័ត៌មានជាតិ
បង្កងតាកែវល្បីរសជាតិឆ្ងាញ់ មិនទាន់ធំធាត់អាចផ្គត់ផ្គង់ទីផ្សារគ្រប់នៅឡើយ
បើតាមការគូសបញ្ជាក់របស់លោក ស៉ាប់ សារុន ប្រធានសមាគមបង្កងខេត្តតាកែវបានឱ្យដឹងនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣នេះថា បង្កងខេត្តតាកែវបច្ចុប្បន្ន នៅមិនទាន់មានលក្ខណៈធំធាត់ល្អគ្រប់គ្រាន់អាចនាំចេញមកផ្គត់ផ្គង់នៅតាមទីផ្សារបាននោះទេ ព្រោះបង្កងនៅមិនទាន់មានលក្ខណៈវិលជុំបាននៅឡើយ។
លោក ស៉ាប់ សារ៉ុន បានបន្តថា ក្នុងពេលបច្ចុប្បន្ននេះ នៅតាមសមាគមនានា ក៏ដូចជាសមាគមរបស់លោកផ្ទាល់ ការប្រមូលផលបង្កងនៅមានភាពរអាក់រអួល មិនទាន់អាចវិលជុំបាន សម្រាប់យកទៅផ្គត់ផ្គង់នៅលើទីផ្សារបាននៅឡើយទេ តែជាក់ស្ដែង គឺអាចផ្គត់ផ្គង់បានតែសម្រាប់ទីផ្សារក្នុងខេត្តបន្តិចបន្តួចប៉ុណ្ណោះ។
លោក ស៉ាប់ សារ៉ុនបញ្ជាក់៖ «ដោយសារតែបច្ចុប្បន្ន ការផ្គត់ផ្គង់បង្កងសម្រាប់ទីផ្សារ មិនទាន់អាចបានគ្រប់គ្រាន់ ជាហេតុធ្វើឱ្យទីផ្សារបង្កងនៅមានលក្ខណៈខ្វះខាត ទើបបណ្ដាលឱ្យមានការនាំចូលបង្កងនានា សម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋជាដើម»។
បើតាមប្រធានសមាគមរូបនេះ នៅពេលដែលប្រជាពលរដ្ឋក្នុងសមាគម អាចមានលទ្ធភាព ផ្គត់ផ្គង់បាន នោះ នឹងមានចាត់វិធានការ រៀបចំនៅតាមទីផ្សារឱ្យមានភាពល្អប្រសើរ ហើយការងារនេះក៏ត្រូវមានការជួយអន្តរាគមន៍ ពីខាងក្រសួងពាណិជ្ជកម្ម ដើម្បីកុំឱ្យមានការក្លែងបន្លំពីការនាំចូលបង្កងដទៃថាជាបង្កងរបស់ខេត្តតាកែវ។
លោកក៏បានបញ្ជាក់បន្ថែមថា ដើម្បីអាចផ្គត់ផ្គង់បង្កងនៅលើទីផ្សារបានល្អប្រសើរលុះត្រាតែបង្កងអាចប្រមូលផលបានក្នុង ១ថ្ងៃពី កន្លះតោន ដល់ ១តោន ហើយបង្កងទាំងអស់នោះ ក៏ត្រូវមានសភាពធំធាត់ល្អផងដែរ។
ជាមួយគ្នានេះ លោក ស៉ាប់ សារ៉ុន បានលើកឡើងបន្តថា នៅពេលបង្កង ដល់ពេលអាចប្រមូលផលបានល្អ នោះខាងសមាគម ក៏ដូចជាក្រសួងពាណិជ្ជកម្ម នឹងបើកកិច្ចប្រជុំបន្ថែម ជាមួយម្ចាស់សមាគមចិញ្ចឹមបង្កងនានានៅក្នុងខេត្ត ដើម្បីត្រៀមរៀបចំផែនការដើម្បីទប់ស្កាត់ ពីការក្លែងបន្លំបង្កងនាំចូល។
ម្យ៉ាងវិញទៀត បង្កងខេត្តតាកែវ ក៏បង្កងមានអាជ្ញាប័ណ្ណច្បាស់លាស់ នឹងមានបិទស្លាកសញ្ញា ក៏ដូច ជាប័ណ្ណសម្គាល់ជាដើម ដើម្បីបញ្ជាក់ច្បាស់ថាជាបង្កងនាំចេញពីខេត្តតាកែវពិតប្រាកដ។
លោកប្រធានសមាគមបញ្ជាក់ថា បង្កងនៅក្នុងខេត្តតាកែវ មិនថាជាបង្កងចិញ្ចឹម ឬជាបង្កងយកចេញពីក្នុងបឹងទេ ត្រូវតែធានាបានថា ជាបង្កងដែលមានរសជាតិឆ្ងាញ់ គ្រាន់តែបង្កងដែល យកចេញពីក្នុងបឹង អាចនិយាយបានថា ជាបង្កងលេខមួយ ហើយបង្កងចិញ្ចឹមទឹកសាប គ្រាន់តែខុសពីបង្កងធម្មជាតិបន្តិចបន្តួច តែរសជាតិ គឺប្រហាក់ប្រហែលនឹងបង្កងធម្មជាតិដែរ។
នៅក្នុងខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមបង្កងសរុបប្រមាណជិត ១០ កសិដ្ឋាន ដែលបូកសរុបទាំងតូចទាំងធំ ហើយបង្កងពេលនេះ ចំពោះតម្លៃ លក់ទូទៅដល់ប្រជាពលរដ្ឋបរិភោគនៅក្នុងស្រុក ១គីឡូក្រាម មានតម្លៃ ២០ដុល្លា ដោយឡែកចំពោះទីផ្សារខាងក្រៅ លោកនៅមិនទាន់អាចបញ្ជាក់បាននោះទេ។
គួររំលឹកបន្ថែមថា បង្កងទឹកសាបនៅក្នុងខេត្តតាកែវ ទើបតែត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣កន្លងទៅនេះ។ ហើយការចុះបញ្ជីសម្គាល់ភូមិសាស្ត្រនេះ ក្រសួងពាណិជ្ជកម្ម បានដាក់ក្តីរំពឹងថា នឹងអាចជួយឱ្យដល់ផលិតករ អាជីវករ និងប្រតិបត្តិ ករ ក្រុមហ៊ុនកែច្នៃ វេចខ្ចប់ ក្នុងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិបន្ថែមទៀត៕
ដោយ៖ ថារី
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង