Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យលើកកម្ពស់សិទ្ធិជនមានពិការភាព

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបើកព្រឹត្តិការកីឡាជនពិការលើកទី ១២ នៅយប់ថ្ងៃទី ០៣ ខែមិថុនានេះថា តាមរយៈនូវការប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញក្នុងប្រទេសកម្ពុជា​ពេលណាមួយអាស៊ាន អាចទទួលការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឬការប្រកួតបាល់ទាត់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា បណ្ដាប្រទេសអាស៊ាន នឹងអាចមានក្រុមបាល់ទាត់មួយដែលខ្លាំងសម្រាប់ការប្រកួតនៅក្នុងពិភពលោកក្នុងក្របខណ្ឌជាសហគមន៍អាស៊ាន។

កម្ពុជាមានមោទនភាពដែលបានរៀបចំការប្រកួតកីឡាជនពិការអាស៊ានលើកទី ១២ ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពជនមានពិការភាព និងផ្ដល់ឱកាសដល់អត្តពលលិកជនពិការបញ្ចេញសមត្ថភាព ខណៈសម្ដេចតេជោជំរុញឱ្យលើកកម្ពស់សិទ្ធិជនមានពិការភាព និងគាំទ្រអត្តពលិកជនពិការគ្រប់ៗគ្នា។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ ម្ខាង៣នាក់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម