ព័ត៌មានជាតិ
រដ្ឋមន្រ្តីបង្ហើបលទ្ធភាពផ្លូវល្បឿនលឿនទី ៤ ទៅក្រចេះ មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហើបពីលទ្ធភាពក្នុងការស្ថាបនាផ្លូវល្បឿនលឿនទី ៤ ក្រោយគម្រោងផ្លូវល្បឿនលឿនទី ៣ ទៅសៀមរាប បានឈានទៅចុះកិច្ចព្រមព្រៀងក្របខណ្ឌហើយគ្រោងបើកការដ្ឋានសាងសង់នៅបំណាច់ឆ្នាំ ២០២៤។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) គម្រោងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីម្សិលមិញថា ប្រមុខរដ្ឋាភិបាលបញ្ជាក់ហើយក្រោយមានផ្លូវល្បឿនលឿនទី ១ ប្រាកដជាមានទី ២ និងទី ៣ ជាបន្តបន្ទាប់។

ក្រោយគម្រោងផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត បានឈានទៅចុះកិច្ចព្រមព្រៀងក្របខណ្ឌ ហើយអាចឈានទៅបើកការដ្ឋាននៅឆ្នាំក្រោយ លោករំពឹងថានឹងមានផ្លូវលឿនទី ៤ បន្តទៀតទៅតំបន់ភូមិភាគឦសានដែលមានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី។
«បើមាន ៣ មាន ៤ ហើយ។ ខ្ញុំបិទភ្នែកស្រមៃៗថាទី ៤ អាចនឹងមានពីភ្នំពេញទៅក្រចេះស្នួល ទៅមណ្ឌលគីរី ទៅសែនមនោរម្យ ចេញទៅកោះញែក ទៅបានលុងរតនគិរី ត្រឡប់ទៅស្ទឹងត្រែងអូរពងមាន់ ឡើងទៅព្រះវិហារតទៅសៀមរាបត្រឡប់មកភ្នំពេញវិញ»។

បើតាមលោករដ្ឋមន្រ្តី ថ្ងៃក្រោយជុំវិញប្រទេសនឹងមានផ្លូវល្បឿនលឿនធ្វើដំណើរងាយស្រួល គួបផ្សំជាមួយផ្លូវជាតិដែលបានស្ថាបនាប្រទាក់ក្រឡាទូទាំងប្រទេស។
កម្ពុជាមានផ្លូវល្បឿនលឿនទីមួយ តភ្ជាប់ពីភ្នំពេញខេត្តព្រះសីហនុដែលបើកឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០២២។ កាលពីម្សិលមិញនេះ ក្នុងឱកាសបានបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទីពីរភ្នំពេញ-បាវិតច្រកព្រំដែនវៀតណាម ក្រោមវត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី នៅរសៀលថ្ងៃដដែលក្រសួងសាធារណការបានចុះហត្ថលេខាក្របខណ្ឌជាមួយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) លើគម្រោងសាងសង់ផ្លូវល្បឿនលឿនទី ៣ ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។ បន្ទាប់ពីចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ តាមការសន្យារបស់ក្រុមហ៊ុន យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


