Connect with us

ព័ត៌មានជាតិ

កសិករចាប់យករបរចិញ្ចឹមពពែ ដើម្បីបង្កើនចំណូលផ្គត់ផ្គង់គ្រួសារ បន្ទាប់ពីការងារដាំដុះ

បានផុស

នៅ

ដើម្បីដំឡើងប្រាក់ចំណូលសេដ្ឋកិច្ចគ្រួសារកសិករបានបង្កើនការងារចិញ្ចឹមសត្វពពែលក់ជាលក្ខណៈគ្រួសារមួយថែមទៀត លើរបរកសិកម្ម។

ការចិញ្ចឹមប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសច្បាស់លាស់មានអំណោយផលពីភូមិសាស្ត្រ ព្រមទាំងមានទីផ្សារផងនោះ កសិករទទួលបានប្រាក់ចំណូលសមរម្យហើយអាចអភិវឌ្ឍន៍គ្រួសារបានយ៉ាងប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្លេស ម៉ាត់ អាយុ៤២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូឃ្មុំ ខេត្តត្បូងឃ្មុំ បានចិញ្ចឹមសត្វពពែបានឲ្យដឹងថា គាត់បានងាកមកចាប់យករបរចិញ្ចឹមពពែលក់នេះ រយៈពេល៨ឆ្នាំមកហើយ ទទួលបានផលល្អ ដោយសារតែសត្វពពែមានទីផ្សារល្អក្នុងស្រុកងាយស្រួលលក់ មានការគាំទ្រក្នុងការអាស្រ័យសាច់វាធ្វើជាម្ហូបមានរស​ជាតិ​ប្រកបដោយគុណភាពខ្ពស់មិនមានគីមីនោះទេ។ សាច់ពពែគេយកធ្វើម្ហូបបានច្រើនមុខមានដុត អាំង ស៊ុប ខ ជាដើម យ៉ាងឆ្ងាញ់ពិសារ។

លោក ម៉ាត់បានបន្តទៀតថា ពពែចាប់ពីពេលវាកើតរយ:ពេលមួយឆ្នាំពេញ នោះពពែនឹងផ្ដល់ផលហើយ មានថៅកែមកប្រមូលទិញដល់ទ្រុងទាំងអស់តែម្ដង ហើយក្នុងពពែមួយក្បាល គេទិញក្នុងតម្លៃចាប់ពី ១៤០ដុល្លារ ទៅ១៥០ដុល្លារ ក្នុងពពែមួយក្បាល យើងអាច់លក់បានជិត១០០ក្បាលដែរ។

លោក ម៉ាត់ បានឲ្យដឹងទៀតថា ចំពោះមេពពែក្នុងមួយក្បាល ក្នុងមួយឆ្នាំៗពពែមានកូនពីរ ទៅបីដង ឯណោះ ហើយកូនម្ដងពី២ ទៅ ៣ ក្បាលផងដែរ។

កាលពីឆ្នាំកន្លងទៅ តម្លៃទីផ្សារពពែមានតម្លៃដូចតែឆ្នាំនេះដែរ ហើយផលប្រយោជន៍របស់សត្វពពែ គេចិញ្ចឹមដើម្បីលក់ជាពូជយកទៅចិញ្ចឹមបន្ត ឬទិញសម្រាប់យកសាច់ជាអាហារយ៉ាងពេញនិយម៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម