ព័ត៌មានជាតិ
លោក ផុស សុវណ្ណ៖ អ្នកសារព័ត៌មាន ជាសាក្សីមួយសំខាន់បង្ហាញពីភាពសុក្រឹត ក្នុងពេលបោះឆ្នោត (មានវីដេអូ)
ចំពោះព្រឹត្តិការណ៍នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានគូសបញ្ជាក់ថា វត្តមានអ្នកសារព័ត៌មានពិតជាមានសារសំខាន់ និងជាចំណែកមួយយ៉ាងសំខាន់ ដែលបានចូលរួមដើម្បីបង្ហាញពីភាពសុក្រឹតក្នុងដំណើរការបោះឆ្នោត។

លោក ផុស សុវណ្ណ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» បានលើកឡើងឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតជាតិនីតិកាលទី ៧ ដែលនឹងឈានចូលមកដល់នាខែកក្តដាខាងមុខ ពិតជាត្រូវការរួមចំណែក និងការសហការយ៉ាងសំខាន់ពីអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយ។ អ្នកសារព័ត៌មានជាអ្នកចូលរួមសង្កេត និងជាសាក្សីមួយដែលអាចគូសបញ្ជាក់នៅរាល់ព្រឹត្តិការណ៍អំឡុងពេលបោះឆ្នោតអំពីលក្ខណៈពិតប្រាកដណាមួយ។
តែទោះជាបែបនេះក្តី ត្បិតថាវត្តមានអ្នកសារព័ត៌មាន ជាចំណែកមួយយ៉ាងសំខាន់សម្រាប់ការបោះឆ្នោតពិតមែន ប៉ុន្តែ នៅក្នុងពេលបោះឆ្នោត ក៏អាចលេចចេញនូវភាពមួយចំនួន ដែលអាចជះឥទ្ធិពលអាក្រក់ ឬបង្កើតជាការយល់ច្រឡំដល់មហាជនទូទៅផងដែរ។

ត្រង់ចំណុចនេះ លោកចង់បញ្ជាក់ថា «អ្នកសារព័ត៌មានមួយចំនួន អាចប្រើប្រាស់មុំ ឬជ្រុងនៃការផ្សព្វផ្សាយព័ត៌មាន ឬបញ្ចេញរូបភាពទៅខាងក្រៅ ហាក់បីដូចជារាជរដ្ឋាភិបាលបានបំពានលើភាពពិតនានាផ្សេងៗកំឡុងពេលបោះឆ្នោត។ ទៀតសោត អ្នកសារព័ត៌មានមួយចំនួនតូច ក៏អាចវែកញែកនូវរឿងរ៉ាវដែលកន្លងហួសមួយចំនួនដែលបានដោះស្រាយរួច មកផ្សាយចេញជារូបភាពបំភាន់ភ្នែកមហាជនជាតិ និងអន្តរជាតិជាដើម»។
យ៉ាងណាមិញ លោក ផុស សុវណ្ណ បានបន្តដែរថា កំឡុងពេលបោះឆ្នោត ក៏មានគោលការណ៍រួមធំៗមួយចំនួន ដោយអ្នកសារព័ត៌មាន ឬស្ថាប័ន ក៏មានចំណុចខ្លះអាចផ្សព្វផ្សាយបាន និងមិនអាចផ្សព្វផ្សាយបាន ឬផ្សាយចេញទៅហួសហេតុ និងហួសពីគោលការណ៍ ដោយផ្អែកលើច្បាស់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីការរៀបចំប្រព្រឹត្តិទៅនៃការបោះឆ្នោតនោះទេ។

ជាក់ស្ដែង កំឡុងពេលបោះឆ្នោតខាងមុខ ដើម្បីអាចកំណត់និងធានាបានព័ត៌មានពិត លោក ផុស សុវណ្ណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកលែងបណ្ដាញសង្គម គួរស្វែងយល់ ត្រួតពិនិត្យឱ្យបានច្បាស់លាស់ទៅលើប្រភពព័ត៌មានដែលបានចេញផ្សាយ តាមរយៈផេកក្រសួង ឬថ្នាក់ដឹកនាំណាម្នាក់។ ហើយត្រូវពិនិត្យរាល់កាលបរិច្ឆេទព័ត៌មានឱ្យបានច្បាស់លាស់ ជៀសវៀងមានការយល់ច្រឡំលើព័ត៌មានចាស់ ដែលបានដោះស្រាយរួចរាល់មកបង្កជាបញ្ហាថ្មី។
គួរជម្រាបផងថា ការបោះឆ្នោតជ្រើសតាំងដំណាងរាស្រ្តនីតិកាលទី៧ នឹងឈានមកដល់នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ ខាងមុខ។ ហើយបើយោងតាម គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សដែលឈរឈ្មោះបោះឆ្នោតមានប្រមាណជា ១៨ គណបក្សនយោបាយផងដែរ៕
សូមទស្សនាវីដេអូ ដូចខាងក្រោម៖

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ